ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួង​កសិកម្ម​ ប្រឆាំង​នឹង​បទល្មើស​ការលាងសម្អាតប្រាក់ក្នុងវិស័យព្រៃឈើ និងជលផលដោយត្រូវស្រាវជ្រាវរកឫសគល់ឱ្យដល់ប្រភពដើម

ឯកឧត្តម​ ឌិត​ ទីណា​ លេីកឡេីងថា​បទល្មើសលាងសម្អាតប្រាក់ ជាឧបសគ្គដល់ការអភិវឌ្ឍរបស់កម្ពុជា។

ចំណែកការងារប្រយុទ្ធប្រឆាំងនឹងការលាងសម្អាតប្រាក់នេះទៀតសោត ត្រូវធ្វើប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។

ឯកឧត្តម​រដ្ឋមន្ត្រី​ បានណែនាំឱ្យរដ្ឋបាលព្រៃឈើពង្រឹងការអនុវត្តច្បាប់តាមមធ្យោបាយនានា ប្រកបដោយយុទ្ធសាស្ត្រ ដោយពិនិត្យដោះស្រាយបញ្ហា តម្រូវការឈើប្រើប្រាស់ជាកស្តែង ធៀបនឹងតម្រូវការអភិរក្ស ក្រោមគោលការណ៍អភិវឌ្ឍព្រៃឈើ ដើម្បីបម្រើផលប្រយោជន៍ប្រជាជន រកចំណូលជូនជាតិប្រកបដោយនិរន្ដរភាព និងផ្ដល់ជាជម្រកដ៏កក់ក្ដៅដល់សត្វព្រៃ និងប្រព័ន្ធជីវ:ចម្រុះទាំងអស់ដែលរស់នៅក្នុងព្រៃ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *