លោក ហ៊ុន ម៉ានី ចាក់វ៉ាក់សាំងដូសទី៣ ជាវ៉ាក់សាំង Sinovac
ខណៈកម្ពុជាកំពុងចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ទៅដល់កម្លាំងជួរមុខ ដែលភាគច្រើន គេឃើញថា បានប្រើប្រាស់វ៉ាក់សាំង Astra Zeneca នោះ សម្រាប់លោក ហ៊ុន ម៉ានី ដែលជាកូនប្រុសរបស់សម្តេចនាយករដ្ឋមន្រ្តី បានមកទទួលវ៉ាក់សាំង Sinovac ជាវ៉ាក់សាំងដូសទី៣។
លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា មិនថាវ៉ាក់សាំង Sinopharm, Sinovac, Astra Zeneca ឬទៅអនាគតនឹងមានវ៉ាក់សាំងផ្សេងដទៃទៀតទេ សំខាន់ការទទួលបាននូវវ៉ាក់សាំងទាំងនោះ កើតចេញមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ពីសម្តេចនាយករដ្ឋមន្រ្តី ដែលការប្រឹងប្រែងទាំងនោះ ធានាឲ្យកម្ពុជាមាននូវវ៉ាក់សាំងគ្រប់គ្រាន់ក្នុងដៃសម្រាប់ចាក់ជូនប្រជាជនកម្ពុជារាប់លាននាក់ ទាំងដូសទី១ ដូសទី២ និងដូសទី៣ ដើម្បីការពារអាយុជីវិតប្រជាជនយើង។
លោកអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តចូលរួមទទួលការចាក់វ៉ាកសាំងទាំងអស់គ្នា សម្រាប់សុវត្ថិភាពយើង គ្រួសារនិងយើងទាំងអស់៕