ថ្ងៃនេះ កម្ពុជាមានករណីឆ្លងកូវីដ ៨៣៩នាក់ ខណៈ១៩នាក់ស្លាប់
ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៨៣៩នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៥៣០នាក់ និងមានអ្នកស្លាប់ថ្មី ១៩នាក់។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៨៣៩នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ១០៩នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈថ្មី ៧៣០នាក់។
គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១០៩ ៩២៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១០១ ១៨៥នាក់ និងអ្នកស្លាប់កើនឡើង ២ ២៦១នាក់ហើយ៕