ឆេះសណ្ឋាគារអន្តរជាតិ V9 នៅក្រុងប៉ោយប៉ែត ដោយសារជនជាតិចិនបោះចោលកន្ទុយបារី
សណ្ឋាគារមួយកន្លែងនៅក្រុងប៉ោយប៉ែត មានយីហោ សណ្ឋាគារអន្តរជាតិ V9 ត្រូវអគ្គិភ័យឆាបឆេះនៅជាន់ទី៨ បង្កជាការភ្ញាក់ផ្អើល នៅវេលាម៉ោងប្រមាណ៥ និង៣៥នាទីល្ងាច ថ្ងៃទី៣ ខែសីហា ស្ថិតនៅតាមបណ្ដោយផ្លូវដើមពុទ្រា ភូមិក្បាលស្ពាន ១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។
ក្នុងករណីនេះ មានបុរសម្នាក់បានលោតចុះពីលើអគារមកទើលើដំបូលផ្ទះប្រជាពលរដ្ឋ ដំបូលផ្ទះប្រក់ស័ង្កសី បណ្ដាលឲ្យរបួសបុរសម្នាក់ស្ថានភាពជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្រភ្លាមៗដើម្បីសង្រ្គោះឲ្យបានទាន់ពេលវេលា។
ចំពោះមូលហេតុដែលបណ្តាលឱ្យកើតមានអគ្គិភ័យនេះ ត្រូវសមត្ថកិច្ចបញ្ជាក់ថា បណ្ដាលមកពីជនជាតិចិនបោះកន្ទុយបារីទៅលើពូក។
យ៉ាងណាក៏ដោយហេតុការណ៍អគ្គិភ័យខាងលើនេះត្រូវបានកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យគ្រប់គ្រងបាន100% ហើយ៕