ព័ត៌មានជាតិ

តម្លៃ​ប្រេងសាំង​លក់​ថេរ ៤ ៧០០​រៀល ខណៈ​ប្រេងម៉ាស៊ូត ៥ ៥០០​រៀល ឡើងថ្លៃ ៤០០​រៀល ក្នុង​១​លីត្រ​

យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ចេញផ្សាយ​នៅ​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២២​នេះ បានកំណត់​តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា ត្រូវ​លក់​តម្លៃ ៤ ៧០០​រៀល និង​ប្រេងម៉ាស៊ូត​លក់ ៥ ៥០០​រៀល ឡើងថ្លៃ ៤០០​រៀល ក្នុង​មួយ​លីត្រ បើ​ធៀប​នឹង​១០​ថ្ងៃ​កន្លងទៅ​។​

​សូមបញ្ជាក់ថា ផ្អែក​តាម​តម្លៃ​ធ​ម្យ​ម​ប្រេង​ឥន្ទ​នៈ​លើ​ទីផ្សារ​អត្តរ​ជាតិ ថ្លៃ​លក់រាយ​ប្រេង​ឥន្ទ​នៈ ចាប់ពី​ថ្ងៃទី​០១ ដល់​១០ ខែកញ្ញា ឆ្នាំ​២០២២ នឹងត្រូវ​លក់ ៤ ៩៦៦៧​រៀល និង​តម្លៃ​ប្រេងម៉ាស៊ូត​លក់ ៥ ៧៦៧​រៀល ក្នុង​មួយ​លីត្រ​។​

​ការកំណត់​បែបនេះ គឺ​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន និង​ដោយមាន​ការរួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បានសម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ចំនួន​៤​សេន​ដុល្លារ ក្នុង​មួយ​លីត្រ​។ ដូច្នេះ​តម្លៃ​ប្រេងសាំង លក់​តម្លៃ ៤ ៧០០​រៀល និង​ប្រេងម៉ាស៊ូត​លក់ ៥ ៥០០​រៀល ក្នុង​មួយ​លីត្រ​៕​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *