ព័ត៌មានជាតិ

ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិនក្នុងឆ្នាំ២០២១ មានទឹកប្រាក់ ១១.១៤៤ពាន់លានដុល្លារ

យោងតាមទិន្នន័យតួលេខរបស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិនក្នុងឆ្នាំ២០២១ មានទឹកប្រាក់សរុបប្រមាណជាង១១.១៤៤ពាន់លានដុល្លារអាមេរិក។ ចំនួននេះ មានកំណើន៣៧.២៨%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។

ក្នុងនោះទំហំនៃការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនមានទឹកប្រាក់ប្រមាណ១.៥១ពាន់លានដុល្លារអាមេរិក មានកំណើន៣៩%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ រីឯទំហំនៃការនាំចូលពីចិនមកកាន់ប្រទេសកម្ពុជាមានទឹកប្រាក់ប្រមាណ៩.៦៣ពាន់លានដុល្លារអាមេរិក មានកំណើន៣៧%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *