ដើមខែកុម្ភៈ ប្រេងសាំងហក់ឡើងដល់ ៤៥០០រៀលក្នុងមួយលីត្រ
ក្រសួងពាណិជ្ជកម្មនៅថ្ងៃនេះ បានធ្វើការកំណត់តម្លៃប្រេងត្រូវលក់រាយតាមស្ថានីយ៍ ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងនោះប្រេងសាំងធម្មតាមានតម្លៃ ៤.៥០០រៀល ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតលក់ក្នុងតម្លៃ ៤.២៥០រៀល ក្នុង១លីត្រ។
សូមបញ្ជាក់ថា តម្លៃសាំងធម្មតាកាលពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ តម្លៃសាំងធម្មតាត្រូវលក់រាយតាមស្ថានីយគឺ ៤.៣៥០រៀល ក្នុងមួយលីត្រ និងតម្លៃប្រេងម៉ាស៊ូត ៤.០៥០រៀល ក្នុងមួយលីត្រ។ បើធៀបនឹងសប្តាហ៍នេះ តម្លៃប្រេងសាំងធម្មតាបានឡើងថ្លៃ ១៥០រៀល និងតម្លៃម៉ាស៊ូតបានឡើងថ្លៃ ២០០រៀល ក្នុងមួយលីត្រ៕