ករណីឆ្លងកូវីដ១៩នៅផែស្ងួតនាងកុក និងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង ម្សិលមិញរកឃើញអ្នកវិជ្ជមាន៦២នាក់ទៀត
យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាក នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញ អាជ្ញាធរខេត្តកោះកុងបានរកឃើញមនុស្សចំនួន៦២នាក់នាក់បន្ថែមទៀតវិជ្ជមានវីរុសកូវីដ១៩។
ពួកគេទាំងនោះ គឺជាកម្មករធ្វើការនៅផែស្ងួតនាងកុក និងរោងចក្រយ៉ាសាគិ ក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង។