ព័ត៌មានជាតិ

តម្លៃ​ប្រេងសាំង បន្ត​ឡើងដល់៥៨០០រៀលហើយ ខណៈ​ប្រេងម៉ាស៊ូត​ឡើង៦១០០រៀល ក្នុង​១​លីត្រ​

យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២២​នេះ បានបង្ហាញ​ឲ្យ​ឃើញថា តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា បាន​បន្ត​ឡើងថ្លៃ ១៥០​រៀល ដោយ​ត្រូវ​លក់ ៥ ៨០០​រៀល ក្នុង​មួយ​លីត្រ សម្រាប់​ប្រេងម៉ាស៊ូត ឡើងថ្លៃ ៥៥០​រៀល ត្រូវ​លក់ ៦ ១០០​រៀល ក្នុង​មួយ​លីត្រ​។​

សូមបញ្ជាក់ថា ផ្អែក​តាម​តម្លៃ​ធ​ម្យ​ម​ប្រេង​ឥន្ទ​នៈ​លើ​ទីផ្សារ​អត្តរ​ជាតិ ថ្លៃ​លក់រាយ​ប្រេង​ឥន្ទ​នៈ ចាប់ពី​ថ្ងៃទី​១១ ដល់​២០ ខែមិថុនា ឆ្នាំ​២០២២ នឹងត្រូវ​លក់ ៦ ០៦៤​រៀល និង​តម្លៃ​ប្រេងម៉ាស៊ូត​លក់ ៦ ៣៦៤​រៀល ក្នុង​មួយ​លីត្រ​។​

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *