ព័ត៌មានជាតិ

តម្លៃប្រេងសាំងនៅកម្ពុជា ឡើង​ដល់ ៤៧០០រៀលក្នុង​មួយលីត្រហើយ

យោង​តាមតារាកំណត់តម្លៃ​លក់រាយ​តាមស្ថានីយ៍​របស់​ក្រសួងពាណិជ្ជកម្ម សម្រាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ​២០២២​បានបង្ហាញថា តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា បានហក់​ឡើង​ដល់ ៤៧០០រៀល​ក្នុង​មួយលីត្រ ខណៈ​ប្រេងម៉ាស៊ូត បាន​ឡើងដល់ ៤៤៥០រៀល​ក្នុងមួយលីត្រ។

តម្លៃប្រេងសាំង​នៅពាក់​កណ្តាលខែកុម្ភៈ​នេះ បានឡើង ២០០រៀល បើធៀប​នឹង​តម្លៃ​ប្រេងសាំង​កាលពី​ដើម​ខែកុម្ភៈ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *