ព័ត៌មានជាតិ

ប្រេង​សាំង​ឡើងដល់ ៤៣៥០រៀលក្នុងមួយលីត្រ

បើតាម​សេចក្តីជូនដំណឹង​របស់ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បាន​បញ្ជាក់ថា តម្លៃប្រេងសាំងលក់រាយ​តាមស្ថានីយ៍​ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ​២០២២នេះ ត្រូវ​កំណត់​លក់​ក្នុងតម្លៃ ៤៣៥០រៀល​ក្នុង​មួយ​លីត្រ។ តម្លៃនេះ​ឃើញថា មានការ​កើន​ឡើង ១៥០រៀល បើធៀប​នឹង​តម្លៃប្រេងសាំងកាលពីដើមខែមករា។

គួររំលឹកដែរថា តម្លៃប្រេងសាំង​នៅ​កម្ពុជា​បានហក់​ឡើង​ដល់ ៤៥៥០រៀល​កាលពីដើមខែវិច្ឆិកា ឆ្នាំ​២០២១ ហើយ​ជាបន្តបន្ទាប់តម្លៃប្រេងសាំងធ្លាក់ចុះរហូត​ដល់ខែធ្នូឆ្នាំ​២០២១ ប្រេងសាំងលក់រាយតាមស្ថានីយ៍​នៅ​សល់ត្រឹម ៤១០០រៀល​ក្នុង​មួយលីត្រ ។ ប៉ុន្តែ​ចាប់តាំងពីដើមខែមករា ឆ្នាំ​២០២២នេះ តម្លៃ​ប្រងសាំង​បាន​ឡើងវិញស្រឺតៗតែម្តង។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *