សង្គម

ម៉ាស៊ីនច្រូតស្រូវជាន់មីនតោន របួសមនុស្ស២នាក់​នៅស្រុកបាណន់ ខេត្តបាត់ដំបង

បើតាមអគ្គនាយកស៊ីម៉ាក់បាន​ឲ្យដឹងថា នៅថ្ងៃទី១២​ ខែសីហា​ ឆ្នាំ២០២១​ម្សិលមិញ​ មានករណីម៉ាសុីនច្រូតស្រូវជាន់គ្រាប់មីនតោនផ្ទុះ នៅចំណុចភូមិថ្មី​ ឃុំកន្ទឺ​ ស្រុកបាណន់​ ខេត្តបាត់ដំបង បង្កគ្រោះថ្នាក់មនុស្ស២នាក់ និងខូចខាតម៉ាសុីនច្រូតស្រូវម៉ាកKubota ទាំងស្រុង។

បើតាមសមត្ថកិច្ចថា ទីតាំង​ផ្ទុះគ្រាប់មីនតោននេះ គឺស្ថិតក្នុងវាលស្រែដែលបានដាំដុះស្រូវជាច្រេីនឆ្នាំហេីយ។

យ៉ាងណាក៏ដោយក្រោយការផ្ទុះនេះ កម្លាំងជំនាញសុីម៉ាក់ និងកំលាំងសមត្ថកិច្ចបន្តស៊េីបអង្កេត និងស្វែងរកព័ត៌មានលំអិតអំពីស្ថានភាពចំការមីននៅទីតាំងចំនុច​ឆ្នាន់១នៃភូមិថ្មីនេះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *