សង្គម

លោក សែម បូរ៉ា បានដាក់ពាក្យបណ្ដឹង ទៅក្រសួងយុត្តិធម៌ ដល់លោកកើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌

ព្រឹកថ្ងៃទី១ មីនា ២០២៤ លោក សែម បូរ៉ា អគ្គនាយក ធីអិនអឹម ទូរទស្សន៍អនឡាញដំបូងគេនៅកម្ពុជា បានដាក់បណ្តឹងដើម្បីសុំភាពយុត្តិធម៌នៅឯក្រសួងយុត្តិធម៌ ព្រោះអស់រយៈពេលជាច្រើនឆ្នាំមកហើយលោក សែម បូរ៉ាបានដាក់បណ្តឹងទៅក្រសួងពាក់ព័ន្ធដែរតែហាក់បីដូចរុញចុះរុញឡើងទៅវិញ។

បើយោងតាមពាក្យបណ្តឹងរបស់លោក សែម បូរ៉ា ឃើញថា លោកបានប្តឹងមន្រ្តីៗដែលជានគរបាលយុត្តិធម៌ដូចជាស្នងការ ស្នងការរង ជាមួយមន្រ្តីក្រោមឪវាទ ដូចជា លោក ហួត វុទ្ធី អតីតព្រះរាជអាជ្ញាខេត្តកំពង់ចាម លោក ឯម កុសល លោកថាញ់ សុខវ៉ុនលោក ភូ យូរ៉ាលោក  អន សុវណ្ណរ៉ាលោក យ៉ុង ពន្លឺនិងបក្ខពួកមួយចំនួនទៀត។ 

បើយោងតាមរបាយការណ៍លេខ ៥៥៩/២២ របក ចុះនៅថ្ងៃទី០៨ សីហា ២០២២ របស់ស្នងការ ឯម កុសល ជម្រាបជូនសម្តេច ក្រឡាហោម ក្នុងឃ្លាមួយថា (ចំពោះការសរសេរច្រឡំ) ។ តើនេះជាចេតនាធ្វើស៊ីលោក សែម បូរ៉ា ឬយ៉ាងណា ប្រទេសមានច្បាប់ហេតុអីបានជាដើរចាប់មនុស្សពាសវាលកាលអញ្ចឹង អង្គភាពព័ត៌មានបានទទួលឯកសារមិនប្រក្រតីជាច្រើនដូចជារបាយការណ៍ភូតកុហក់ទៅថ្នាក់ដឹកនាំអំឡុងលោក សែម បូរ៉ា កំពុងតែដាក់ពាក្យបណ្តឹងជាហូរហែរ។

នៅរសៀល ថ្ងៃទី១ ខែមីនា នេះ ឆ្នាំ ២០២៤ អង្គភាពសារព័ត៌មានគេហទំព័រឥន្ទ្រីមាស បានសម្ភាសន៍លោកហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម តាមទូរសព្ទ លោកបានឆ្លើយថា កាលនោះលោកជាស្នងការរង ទទួលផែនព្រហ្មទណ្ឌមែន លោកមិនបានដឹងរឿងនេះទេ ដោយលោកបានដាក់ច្បាប់ សួរអ្នកចុះទៅ ដោយលោកដាក់ច្បាប់ មិនបាននៅទេ។

រីឯលិខិតឆ្លើយតបរបស់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃជម្រាបជូនលោក សែម បូរ៉ា កាលពីថ្ងៃទី២៨ធ្នូ២០២២ នេះថា ការចាប់ខ្លួនវ៉ៃខ្នោះនោះ គឺជាការអនុវត្តតាមបញ្ជារបស់ឯកឧត្តម ហួត វុទ្ធី អតីតព្រះរាជអាជ្ញាខេត្តកំពង់ចាម តើកូនកើតមុនឪឬយ៉ាងណា បើរបាយការណ៍សមត្ថកិច្ចកសាងរួចហើយគឺត្រូវឆ្លងព្រះរាជអាជ្ញារ បានមានបញ្ជាពីព្រះរាជអាជ្ញារថាអោយចាប់ឬមិនចាប់ព្រោះព្រះបានទទួលដំណឹងតាមសមត្ថកិច្ចហើយ។ 

ជាចុងក្រោយនេះ លោក សែម បូរ៉ា និងក្រុមគ្រួសាររបស់លោក សុំតែមានភាពយុត្តិធម៌ទេ ចំពោះទង្វើដែលមន្រ្តីៗនិងបក្ខពួកនោះ ចាប់វ៉ៃខ្នោះ បំផ្លាញកិត្តិយស ខាតបង់ពេលវេលា និងថវិកាមួយចំនួនធំ។ សួរតើមានមន្រ្តីបែបនេះប៉ុន្មាននាក់ទៀត ដើរចាប់គេហើយមិនទទួលខុសត្រូវចំពោះមុខច្បាប់៕