សង្គម

យប់មិញ! រថយន្តបុកគ្នានៅទួលក្រសាំង ឆេះរថយន្ត Lexus NX200t បណ្តាលឲ្យរបួសមនុស្ស៣នាក់

កាលពីវេលាម៉ោងប្រមាណជិត៩យប់ ថ្ងៃទី៩ សីហា មានករណីឆេះរថយន្តទំនើបម៉ាក Lexus NX200T ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍​ដោយ​បុកគ្នាជាមួយរថយន្តកូរ៉េមួយគ្រឿង នៅចំណុចភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត Lexus NX200T ជាមួយនិងរថយន្តកូរ៉េបណ្តាលឲ្យឆេះរថយន្ត Lexus NX200T នេះ បណ្តាលមនុស្សចំនួន ៣នាក់ រងរបួស។

ករណីនេះភ្លាមៗ គេឃើញរថយន្តពន្លត់អគ្គីភ័យការិយាល័យខេត្តកណ្តាល ១ គ្រឿង បានអន្តរាគមន៍មកបាញ់ពន្លត់ បណ្តល​ឲ្យ​រលត់១០០%នៅវេលាម៉ោងជាង៩យប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *