ព័ត៌មានជាតិ

ក្រសួងគ្រោងនឹងអនុវត្ត​សាកល្បងកម្មវិធីដកពិន្ទុបណ្ណបើកបរ​នៅ​ខែកញ្ញា ហើយ​អនុវត្ត​ផ្លូវ​ការ​នៅ​ដើមឆ្នាំ​២០២២

ក្នុង​កិច្ច​ប្រជុំ​តាម​អនឡាញ​ជាមួយ​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​កាលពីថ្ងៃម្សិលមិញ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធាណការ និង​ដឹកជញ្ជូន បាន​ស្នើ​ដាក់ដំណើរការសាកល្បង និងផ្សព្វផ្សាយស្តីពីការ​ដកពិន្ទុ​បណ្ណ​បើក​បរនៅខែកញ្ញា ឆ្នាំ២០២១ និង​ដាក់ប្រើប្រាស់ផ្លូវការនៅដើមឆ្នាំ២០២២។

បើតាម​រដ្ឋមន្រ្តីក្រសួងសាធារណការ កម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក គឺជាកម្មវិធីបច្ចេកវិទ្យា ដែលអនុញ្ញាតឱ្យមន្ត្រីនគរបាលចរាចរណ៍ ធ្វើការដកពិន្ទុលើបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានលក្ខណៈពិសេសដូចជា ស្គាល់ទម្រង់បណ្ណរួមមាន បណ្ណបើកបរ លិខិតឆ្លងដែន អត្តសញ្ញាណបណ្ណ និងបណ្ណសម្គាល់យានយន្ត និងអាចដឹងថាបណ្ណបើកបរត្រឹមត្រូវ ឬក្លែងក្លាយ ដឹងពីប្រតិបត្តិការនៃការកាត់ពិន្ទុ និងពិន័យលឿនរហ័ស ដឹងទីតាំងភូមិសាស្ត្រ និងប្រវត្តិនៃការដកពិន្ទុ និងពិន័យ និងអាចកត់ត្រារាល់ទិន្នន័យដែលអាចប្រើប្រាស់ជាយុទ្ធសាស្រ្តសម្រាប់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *