វ៉ាក់សាំង Astra Zeneca ជាជំនួយរបស់ជប៉ុន ចំនួន១លានដូស នឹងដឹកមកដល់កម្ពុជានៅយប់នេះ
នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ វ៉ាក់សាំងការពារកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន នឹងដឹកមកដល់ប្រទេសកម្ពុជា។ ហើយបើគ្មានអ្វីប្រែប្រួលទេ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នឹងអញ្ជើញទៅទទួលវ៉ាក់សាំងនោះដោយផ្ទាល់។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ស្ថានទូតជប៉ុនបានប្រកាសពីការផ្តល់ជំនួយវ៉ាក់សាំង Astra Zeneca ចំនួន១លានដូសដល់កម្ពុជា តាមយន្តការខូវ៉ាក់ ។ ស្ថានទូតជប៉ុន បានបញ្ជាក់ថា វ៉ាក់សាំង Astra Zeneca ដែលត្រូវផ្តល់ឱ្យកម្ពុជានេះ គឺជាវ៉ាក់សាំងផលិតក្នុងប្រទេសជប៉ុន ។
គិតត្រឹមយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងសរុប ១៨,០២៤,០០០ (បូករួមទាំងជំនួយរបស់រដ្ឋាភិបាលជប៉ុន១លានដូសយប់នេះផង) ភាគច្រើនបំផុត ជាវ៉ាក់សាំងជំនួយ និងទិញពីប្រទេសចិន។
វ៉ាក់សាំងដែលកម្ពុជាទទួលបានរួចមកហើយនោះ រួមមាន វ៉ាក់សាំង ស៊ីណូហ្វាម(Sinopharm) ជាជំនួយរបស់រដ្ឋាភិបាលចិន ចំនួន ២,២ លានដូស, វ៉ាក់ សាំងស៊ីណូហ្វាម ៤ លានដូស ទិញពីក្រុម ហ៊ុនស៊ីណូហ្វាម, វ៉ាក់សាំងស៊ីណូវ៉ាក់ (Si novac)ទិញពីប្រទេសចិនចំនួន ១០,៥ លានដូស និង វ៉ាក់សាំង កូវីសៀល (Covi shield) ជំនួយរបស់ខូវ៉ាក់ តាមរយ:អង្គ ការសុខភាពពិភពលោក (WHO) ចំនួន ៣២៤,០០០ ដូស និងវ៉ាក់ សាំងAstra Zeneca ១លានដូស ជំនួយរបស់រដ្ឋាភិ បាលជប៉ុនដែលបានមកដល់នៅយប់នេះ៕