ផ្តល់ព័ត៌មានពិតជូនលោកអ្នកជារៀងរាល់ថ្ងៃ..

ចាប់ពីថ្ងៃនេះ រហូត​ដល់ថ្ងៃទី២២ វិច្ឆិកា តំបន់មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជានឹង​មានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យ​ដឹងក្នុងរយៈពេលនេះ កម្ពុជានឹងទទួលរងឥទ្ធិពលពីការជួបប្រសព្វគ្នានៃជ្រលងសម្ពាធទាប ក្នុងកម្រិតបង្គួរដែលរុញទូលមកពីសមុទ្រចិនខាងត្បូង និងទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង (ចិន) ក្នុងកម្រិតខ្សោយ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១-តំបន់ទំនាបកណ្តាល

* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C

* សីតុណ្ណភាពអតិបរមា មានពី ៣៣-៣៥ °C

* រាជធានី-ខេត្ត នៅភាគខាងក្រោមនឹងអាចមានភ្លៀង ក្នុងកម្រិតពីខ្សោយទៅមធ្យម ក្នុងនោះក៏អាចមានផ្នែកខ្លះធ្លាក់ជាបង្គួរលាយឡំទៅដោយផ្គរ រន្ទះ។ ចំណែកឯបណ្តាខេត្តនៅភាគខាងលើ ក៏នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមផងដែរ ។

២-តំបន់ខ្ពង់រាប

* សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C

* សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C

* នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ។

៣-តំបន់មាត់សមុទ្រ

* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C

* សីតុណ្ណភាពអតិបរមា មានពី ៣២-៣៤ °C

* នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ៕