ផ្តល់ព័ត៌មានពិតជូនលោកអ្នកជារៀងរាល់ថ្ងៃ..

អាវុធហត្ថ​ចាប់​ខ្លួន​ស្ត្រីអ្នកជំនួញម្នាក់​នៅ​បុរី​ក្នុង​កោះពេជ្រ ពាក់ព័ន្ធការឆបោកមនុស្សជាច្រើននាក់ អស់ទឹកប្រាក់រាប់លានដុល្លារ

កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានចុះ​ឃាត់ខ្លួនស្ត្រីអ្នកជំនួញ ឈ្មោះ ពេជ្រ ស្រីមុំ ពាក់ព័ន្ធការឆបោកមនុស្សជាច្រើននាក់ អស់ទឹកប្រាក់រាប់លានដុល្លារ នៅចំណុចផ្ទះលេខ៤ដេ ផ្លូវដាវីន បុរី វរជន ក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមដីកាបញ្ជាឲ្យចូលខ្លួន របស់ឯកឧត្ដម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជូនដូរបាន ដែលការឃាត់ខ្លួននេះ មានការដឹកនាំអនុវត្ត និងសម្របសម្រួលដោយលោកព្រះរាជអាជ្ញារង គឹម ហុងសាន។

ក្រៅពីនេះ ស្រ្តីខាងលើនៅមានជាប់ពាក់ព័ន្ធបណ្តឹងជាច្រើនទៀត ដែលបានប្តឹងចូលទាំង អាវុធហត្ថ នគរបាល និងតុលាការ ថែមទៀតផង ។