ផ្តល់ព័ត៌មានពិតជូនលោកអ្នកជារៀងរាល់ថ្ងៃ..

សត្វមាន់ថៃកំពុងសម្រុកដឹកចេញតាមច្រកផ្សារតំបន់អានសេះយ៉ាងគំហុក ដោយមិនមានការត្រួតពិនិត្យ ពីមន្ត្រីជំនាញពេទ្យ សត្វនោះឡើយ…

សត្វមាន់រស់ថៃ បច្ចុប្បន្នអាជីវកខ្មែរកំពុងសម្រុកដឹកចេញតាមច្រកតំបន់ផ្សារអានសេះ យ៉ាងគំហុក ក្នុង១ថ្ងៃៗរាប់រយក្បាល ដោយសង្ស័យមិនមានឃើញជំនាញពេទ្យសត្វណាចុះពិនិត្យ ទៅលើសុខភាពសត្វមាន់ទាំងនោះមុននឹងធ្វើកានាំចូលមកលក់ នៅខាងកម្ពុជានោះឡើយ។

ដោយសមត្ថកិច្ច ឬក៏មន្ត្រីជំនាញ ដែលឈរជើងប្រចាំច្រកតំបន់ផ្សារខាងលើនេះ អង្គុយចាំតែយកលុយ ហើយបិតភ្នែកដោយ មិនខ្វល់ពីការប៉ះពាល់ដល់សុខភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលជាអ្នកទិញយកទៅបរិភោគនោះឡើយ ។

ក្រុមប្រជាពលរដ្ឋបានលើកឡើងថា បច្ចុប្បន្នមាន់ថៃដែលនាំចូលមកសព្វថ្ងៃ ដែលពួកគាត់មានការព្រួយបារម្ភនោះ គឺមានកក្តា ២យ៉ាង ។ កត្តាទី១ នៅពេលដែលបងប្អូនប្រជាពលរដ្ឋខ្មែរចិញ្ចឹមមាន់ជាលក្ខណះគ្រួសារ ហើយត្រូវយកទៅលក់ដូរលើទីផ្សារ ដើម្បីយកប្រាក់មកដោះស្រាយជីវភាពក្នុងគ្រួសារប្រចាំថ្ងៃ មិនតុល្យភាពនឹងទីផ្សារ ក្នុងកាចំណាយធនធាននឹងសម្ភារៈនឹង កំលាំងពលកម្មរបស់ពួកគាត់ជាមួយនឹងមាន់ថៃ ហេតុនេះហើយពួកគាត់ប្រឈមនឹងការខាតបង់ដែលធ្វើឲ្យពួកគាត់បាត់បង់ នៅមុខរបរបស់ពួកគាត់ ដើមចមនេះហើយដែលធ្វើឲ្យពួកគាត់ធ្វើកាចំណាក ស្រុកបោះបង់មុខរបទាំងនេះ ចោលនោះ ។

កក្តាទី២ ពួកគាត់មានកាព្រួយបារម្ភទៅលើសត្វមាន់ទាំងនេះថា មិនដឹងជាសត្វមាន់១ក្បាលណាដែលមានផ្ទុកមេរោគ ឬក៏ជំងឺ ផ្តាសសាយបក្សីនោះទេ ហើយវានឹងប្រឈមនឹងបង្កឲ្យមានផលប៉ះពាល់អាចបង្កគ្រោះថ្នាក់ដល់សុខភាព នឹងអាយុជីវិតរបស់ ពួកគាត់ដែលជាអ្នកទិញយកទៅបរិភោគនោះ ក៏ថាបាន ។

ពាក់ពន្ធ័នឹងកាបើកឲ្យនាំចូលសត្វមាន់ពីប្រទេសថៃខាងលើនេះលោក វុធ តារា អភិបាលរងស្រុកជាំក្សាន្តក្នុងនាមលោកជាប្រ ធាន ច្រកផ្សារតំបន់អានសេះ នេះ បានមានប្រសាសន៏ថា ចំពោះមាន់ដែលនាំចូលមកនេះគេមានពេទ្យសត្វគេប្រចាំការនៅ ជើងភ្នំ នឹងក្រុមហ៊ុនគេធានារ៉ាប់រង ហើយលោកបានបញ្ជាក់ថា មនុស្សលោកៗ មិនដែលនិយាយកុហកនោះទេ ហើយលោក ក៏មិនដែលយកឈ្មោះអ្នកធំណាមកប្រើនោះដែរ។

លោក វុធ តារា ក៏បានបញ្ជាក់មកអ្នកសាព័ត៌មានយើងវិញ ទាំងសំដីគ្រោធគ្រៀតថា សូមលោកកុំនិយាយភ្លីភ្លើសូមឲ្យអ្នកសារ ព័ត៌មានយើងមើលមុខលោកឲ្យបានច្បាស់ថា បើរឿងនេះកើតឡើងមែននោះវាមិនមែនជារឿងរបស់លោកជាអ្នកទទួលខុសត្រូវ នោះទេនេះ វាជារឿងរបស់គយដែលជាអ្នកទទួលខុសត្រូវលើករណីទាំងអស់នេះ តែបើទោះបីជាយ៉ាងនេះ ក្រុមប្រជាពលរដ្ឋ លោកបានលើកឡើងថា មិនគួរណាសមត្ថកិច្ចដែលពាក់ពន្ធ័បណ្តែតបណ្តោយឲ្យក្រុមឈ្មួញទាំងនេះធ្វើការនាំសត្វមាន់ចូល យ៉ាងច្រើនដូច្នេះនោះទេ ពួកគាត់បានលើកឡើងថា នេះមិនទាន់មានរឿអ្វីមួយនឹងកើតឡើងនោះផង សមត្ថកិច្ចហាក់បីដូចជា ឆ្លើយដាក់គ្នាយករួចខ្លួនបាត់ទៅហើយ ចុះទម្រាំដូចមានករណីកន្លងផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក កើតឡើងកន្លងទៅតើមានមន្ត្រី ជំនាញឯណា ដែលចេញមុខមកនឹងប្រឈមមុខ ហើយជាអ្នកទទួលខុសត្រូវទៅលើនឹងបញ្ហាទាំងអស់នោះ តើមន្ត្រីដែលជា អ្នកបណ្តែតបណ្តោយទាំងនោះដោះដៃយករួចតែខ្លួន ចង់ប្រជាពលរដ្ឋ លោកមានទុកលំបាក ឬក៏ជួបបញ្ហាយ៉ាងណាក៏ដោយ ក៏ពួកអស់លោកមិនខ្វល់ដែរមែនទេ? សំខាន់ឲ្យតែពួកអស់លោកមួយក្តាប់តូច បានលុយចូលហោប៉ៅនោះ គឺមិនខ្វល់ ។

ក្រុមប្រជាពលរដ្ឋលោកបានលើកឡើងទៀតថា យ៉ាងណាម៉ិញ ដូចជាករណីបើកឲ្យនាំសត្វមាន់ ចូលក្នុងមួយថ្ងៃៗរាប់រយ ក្បាលយ៉ាងអញ្ចឹងនោះ តែបើសិនមានករណីផ្ទុះជំងឺផ្តាសាយបក្សីកើតឡើងនោះ តើសមត្ថកិច្ចទាំងនោះលោកគិតយ៉ាងណា ដែរ ឬមួយក៏អស់លោកទុកហេតុឲ្យកើតហើយ ទើបចាំមានវិធានកាទប់ស្កាត់តាមក្រោយយ៉ាងអញ្ចឹងនោះ? ចុះបើរឿងមិន ទាន់នឹងកើតឡើផង សមត្ថកិច្ចខ្លះឆ្លើយយករួចតែខ្លួនហើយ ចុះបើរឿងជំងឺផ្តាសសាយបក្សី វានឹងអាចកើតឡើងនៅថ្ងៃណា មួយតាមរយៈកានាំសត្វមាន់ចូលមក ដោយមិនមានការត្រួតពិនិត្យពីមន្ត្រីជំនាញផងនោះ តើប្រជាពលរដ្ឋដែលជាអ្នកទទួល រងគ្រោះ លោកសង្ឃឹមលើអ្នកណាទៀតទៅ ៕