ផ្តល់ព័ត៌មានពិតជូនលោកអ្នកជារៀងរាល់ថ្ងៃ..

សម្តេចតេជោ បង្ហាញនាឡិការដៃសម្រាប់ជូនមេដឹកនាំប្រទេសដែលអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជាឆ្នាំ២០២២

សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញនា ឡិកាដៃដែលត្រូវបានរៀបចំផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរសុទ្ធសាធត្រូវបានរៀបចំផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរសុទ្ធសាធសម្រាប់ជាវត្ថុអនុស្សាវរីយ៍ជូនប្រធានគណប្រតិភូដែលអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជាឆ្នាំ២០២២ ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅ ក្នុងហ្វេសបុកផ្លូវការថា «មុននេះខ្ញុំបាននិយាយថាកម្ពុជាបានផលិតនាឡិកាដៃចំនួន២៥គ្រឿងសម្រាប់ជាវត្ថុអនុស្សាវរីយ៍ជូនប្រធានគណប្រតិភូដែលអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជាឆ្នាំ ២០២២។ នាឡិកានេះត្រូវបានរៀបចំផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរសុទ្ធសាធដែលជាផ្នែកមួយនៃការរីកចំរើនខាងវិទ្យាសាស្រ្តនិងបច្ចេក ទេសរបស់កម្ពុជា(ខ្មែរធ្វើបាន)។ជូនភ្ជាប់រូបភាពនាឡិកាដើម្បីស្គាល់ជាមុន»៕