ផ្តល់ព័ត៌មានពិតជូនលោកអ្នកជារៀងរាល់ថ្ងៃ..

ត្រីគល់រាំង ឬ ត្រីនាគ ដ៏ធំមួយក្បាល ងាប់នៅមុខកសិន្ធុអង្គរផ្នែកខាងជើង

(សៀមរាប) ៖ ត្រីគល់រាំង ឬអ្នកខ្លះហៅថា ត្រីនាគ (អ្នកខ្លះហៅថាត្រីឆ្តោអាម៉ូហ្សូន) ដ៏ធំមួយក្បាលត្រូវបានគេប្រទះឃើញងាប់នៅក្នុងទឹក កសិន្ធុផ្នែកខាងជើងនៃប្រាសាទអង្គរវត្ត ខេត្តសៀមរាប ។ ត្រីដែលងាប់នេះមានធំក្លិនស្អុយហើយបង្កឱ្យមានការភ្ញាក់ ផ្អើលនៅក្នុងតំបន់នោះផងដែរ។

អ្នកឃើញហេតុការណ៍នេះនៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ។ បើតាមប្រភពពីប្រជាពលរដ្ឋដែលនាំគ្នាមកមើលត្រី ដ៏ធំ នេះ អ្នកខ្លះហៅថា ត្រីគល់រាំង ចំណែកអ្នកខ្លះទៀតហៅថាត្រីនាគ។

ប្រភពបញ្ជាក់ថា ត្រី ដ៏ធំ មួយក្បាលនេះ មានទម្ងន់ប្រមាណជាង៨០គីឡូ ប្រវែង ជាងពីរម៉ែត្រ ទទឹងបួនតឹក។ត្រីនេះ ប្រហែលជាងាប់ពីរថ្ងៃហើយ គឺនៅថ្ងៃទី២ខែវិច្ឆិកា។ មន្ត្រីអាជ្ញាធរអប្សរានៅរសៀលនោះដែរក៏បាននាំគ្នាសែងត្រីយកទៅកប់នៅជិតកន្លែងដែលត្រីនោះរួចហើយដែរ ៕