ផ្តល់ព័ត៌មានពិតជូនលោកអ្នកជារៀងរាល់ថ្ងៃ..

សារប្រមុខរដ្ឋា​ភិបាល​កម្ពុជា

សប្តាហ៍ទី២នៃការវាយកូនគោលឡើងវិញបន្ទាប់ពីគ្រេចស្មាស្តាំឃើញថាអ្វីៗគ្រប់យ៉ាងបានវិលត្រឡប់មកដូចដើមវិញហើយ។កម្លាំងវាយចម្ងាយមិនថមថយឡើយហើយខ្ញុំអាចដើរលើវាលស្មៅបានច្រើនទៀតផង។អ្វីដែលចម្លែកគឺធាតុអាកាសពេលដែលយើងមិនមកវាយមិនមានភ្លៀងទេតែពេលដែលយើងមកវាយមានភ្លៀងរលឹមតិចៗតែក៍ល្អសម្រាប់វិស័យកសិកម្មរបស់ប្រជាកសិករយើងដែរ។ថ្ងៃស្អែកខ្ញុំសូមលាបងប្អូនជនរួមជាតិដើម្បីដឹកនាំគណៈប្រតិភូទៅទស្សនកិច្ចនៅប្រទេសឆែកចូលរួមប្រជុំអំពីទឹកនៅប្រទេសហុងគ្រីនិងចុងក្រោយទស្សនកិច្ចនៅប្រទេសប៊ុលហ្រ្គារី។ខ្ញុំនឹងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី១៨ខែតុលា២០១៩៕