ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះចែកស្រូវពូជ ប្រភេទសែន ជូនដល់ប្រជាពលរដ្ធរស់នៅក្នុងឃំុចំនួន២ឃំុ ដោយទឹកជំនន់បំផ្លាញ

កំពង់ចាម ៖នៅរសៀល​ ថ្ងៃទី១១​ ខែតុលា​ ឆ្នាំ២០១៩​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម​ បានដឹកនាំមន្ត្រីជំនាញ​ មន្ទីរពាក់ពន្ធ័​ អញ្ជើញ​ចុះចែកស្រូវពូជ​ ប្រភេទ​សែនក្រអូប​ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងឃុំចំនួន​ ២ឃុំ​ មានឃុំសូទិព្វ​ និងឃុំព្រៃចារ​ ស្រុកជេីងព្រៃ​ ស្មេីនឹង​ ១០១គ្រួសារ​ ដែលរងផលប៉ះពាល់​ដោយសារទឹកជំនន់ជន់លិច​ កាលពីពេលកន្លងមកលេីផ្ទៃដីស្រែចំនួន៤២ហិចតា​ ដោយក្នុងមួយគ្រួសារទទួលបាន៥០គីឡូ​ ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត គូសបញ្ជាក់ផងដែរថា​ ពិធីចែកពូជស្រូវ​ នេះ​ធ្វេីឡេីងនៅក្នុងវត្តសិរីមង្គល​ ហៅវត្តសូទិព្វក្នុង​ ស្ថិតក្នុងឃុំសូទិព្វ​ ស្រុកជេីងព្រៃ​ ខេត្តកំពង់ចាម​។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *