ព័ត៌មានជាតិ

ដំណឹងល្អ! ថ្ងៃនេះ ករណីឆ្លងកូវីដ១៩ធ្លាក់ចុះមកត្រឹម ៤២៣នាក់ ខណៈករណីស្លាប់មានត្រឹមតែ ៦នាក់

យោងតាមការប្រកាស​របស់​ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នេះ បានឲ្យដឹងថា កម្ពុជាបានរកឃើញ​អ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី តែចំនួន ៤២៣នាក់, ចំនួននេះ គឺជា​ចំនួនធ្លាក់ចុះ​មួយ​គួរ​ឲ្យ​រីករាយ។

ជាមួយ​គ្នា​នេះ ករណីស្លាប់ដោយ​សារ​កូវីដ​១៩ ក៏ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់ដែរ ពោលនៅថ្ងៃនេះ មានតែត្រឹម ៦នាក់ប៉ុណ្ណោះ។

សម្រាប់ករណីជា​សះស្បើយ​វិញ នៅថ្ងៃមានមនុស្ស ២៩១នាក់បានជាសះស្បើយពីជំងឺកូវីដ១៩។

គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន៩០,៩៥៨នាក់, អ្នកជាសះស្បើយសរុបចំនួន៨៦,៩៩៣នាក់, ស្លាប់សរុបចំនួន១,៨៤១នាក់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *