កម្ពុជាសម្រេចការចាក់វ៉ាក់សាំងដល់ពលរដ្ឋចំនួន ៨៨ភាគរយហើយ
យោងតាមរបាយការណ៍របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ កម្ពុជាសម្រេចចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់ពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង បានចំនួន ជិត៩លាននាក់ហើយ ឬក៏ស្មើនឹងប្រមាណ ៨៨ភាគរយ នៃគោលដៅប្រជាជនចំនួន១០លាននាក់។
ដោយឡែកការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យវិញ គិតមកទល់ពេលនេះ គឺសម្រេចបានជាងពាក់កណ្តាលហើយ ពោលគឺចាប់បានជាង ១លាននាក់ ក្នុងគោលងដៅប្រមាណ ២លាននាក់។