ក្រុមហ៊ុន២ បណ្តាក់ទុនបើករោងចក្រផលិតអំបោះ និងសម្ភារៈកីឡា នៅកម្ពុជា
យោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងថា មានក្រុមហ៊ុនចំនួន២ បានស្នើសុំចុះបញ្ជី ក្នុងការបង្កើតរោងចក្រផលិតអំបោះ និងផលិតសម្ភារៈកីឡា ក្នុងទុនវិនិយោគសរុបជិត៨លានដុល្លារ។
យ៉ាងណាក៏ដោយ សំណើររបស់ក្រុមហ៊ុនទាំង២នោះត្រូវបានអនុម័តយល់ព្រមកាលពីចុងសប្តាហ៍កន្លងទៅនេះ ដោយក្នុងនោះរួមមាន៖
១- ក្រុមហ៊ុន “CATHAYA (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រវាយនភណ្ឌ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២,៨ លានដុល្លារអាមេរិក និងបង្កើនការងារបានចំនួន ១៧០នាក់។
២- “CK SPORTS CO., LTD.” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង គ្រឿងបន្សំស្បែកជើង និងសម្ភារៈកីឡា ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង មានទុនវិនិយោគចំនួន ៥លានដុល្លារអាមេរិក និងបង្កើនការងារបានចំនួនប្រមាណ ២១០នាក់៕