ចូលដល់ឆ្នាំ២០២៣ភ្លាម ប្រេងសាំងហក់ឡើង ១៥០រៀលភ្លែត​

ការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈ នៅដើមឆ្នាំថ្មី២០២៣នេះឃើញថា មានការកើនថ្លៃមកវិញ ក្នុងនោះសម្រាប់ប្រេងសាំងធម្មតា ត្រូវបានតម្លើងថ្លៃ ១៥០រៀល រីឯប្រេងម៉ាស៊ូតកើនថ្លៃ ៥០រៀល ក្នុងមួយលីត្រ។

យោងតាមសេចក្តីជូនដំណឹងស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ គិតចាប់ពីថ្ងៃទី០១ ដល់ទី១០ ខែមករា ឆ្នាំ២០២៣នេះ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្នុងរយៈពេល១០ថ្ងៃបន្ទាប់នេះ សម្រាប់ប្រេងសាំងធម្មតា បានកើនពី ៤ ០៥០រៀល ទៅ ៤ ២០០រៀល។ ដោយឡែក ប្រេងម៉ាស៊ូត បានកើនឡើងពី ៥ ៥០០រៀល ទៅ ៥ ៥៥០រៀល ក្នុង១លីត្រ៕