ពលរដ្ឋកម្ពុជានឹងត្រូវ​ចាក់វ៉ាក់សាំងកូវីដ១៩ រៀងរាល់៦ខែម្តង

នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី ២៩ខែ ធ្នូ បានចេញសារជាថ្មីទៀតឲ្យប្រជាពលរដ្ឋបន្តទៅ ទទួលវ៉ាក់សាំងកូវីដ១៩ ។ សម្តេចបានសម្រេចឲ្យទី១.ការចាក់ដុះទី៤ដល់កុមារអាយុចាប់ពី៣ឆ្នាំដល់ក្រោម៥ ឆ្នាំ,ទី២.ការចាក់វ៉ាក់សាំងដុះទី៥ ដល់កុមារអាយុ៥ឆ្នាំដល់ក្រោម ១២ឆ្នាំ និងទី៣.ការចាក់វ៉ាក់សាំងដុះទី ៦ជូនដល់មន្ត្រីរាជការជួរមុខអាជ្ញាធរនិងប្រជាជនទូទៅ។

សម្តេចនាយករដ្ឋមន្រ្តី​បញ្ជាក់ថា នេះជាការរៀបចំដើម្បីធានាសុវត្ថិភាពសុខភាពរបស់ប្រជាពល រដ្ឋរបស់យើងហើយសម្តេចក៏បានឯកភាពជាមួយនិងគោលការណ៍ស្នើឡើងអំពីរបៀបបន្តសម្រាប់ការចាក់វ៉ាក់សាំងគឺត្រូវធ្វើ ៦ខែម្ដងបន្ទាប់ពីចាក់ដូសចុងក្រោយដែល ត្រូវបានទទួល ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកឡើងថា៖ «នៅមុននេះបន្តិចខ្ញុំបានសម្រេចតាមសំណើរបស់គណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធប្រឆាំង កូវីដ១៩ ទាក់ទង នឹងដំណើរការចាក់វ៉ាក់សាំង ។ ការចាក់វ៉ាក់សាំងរបស់យើងបានធ្វើឡើងជាបន្តបន្ទាប់ក្នុងពេលវេលានេះជំងឺ covid នៅក្នុងតំបន់និងនៅទីកន្លែងមួយចំនួនកំពុងតែ ចាប់រើបឡើងវិញ។ ប្រសិនបើយើងមិនមានវិធានការជាក់លាក់គ្រប់គ្រងទៅលើការចាក់វ៉ាក់សាំងនេះទេអាចមានការគិតខុសហើយអាចឈានទៅរកគ្រោះថ្នាក់ដែលអាច កើតឡើងជាយថាហេតុសម្រាប់សុខភាពប្រជាពលរដ្ឋកម្ពុជារបស់យើង ។»

សម្តេចតេជោបន្តថា វ៉ាក់សាំងគឺជាជម្រើសតែមួយគត់ដែលនឹងជួយយើងកាត់បន្ថយការឆ្លងឬឆ្លងហើយតែមានសភាពមិនធ្ងន់ធ្ងរ។នៅក្នុងស្មារតីនេះសម្តេចបានសម្រេចទី១.ការចាក់ដូសទី៤ដល់កុមារអាយុចាប់ពី ៣ឆ្នាំដល់ក្រោម ៥ ឆ្នាំ នេះគឺជាការចាក់សម្រាប់កុមារដើម្បីការពារពួកគេព្រោះមកដល់ពេល នេះយើងមិនទាន់មានការកំណត់សម្រាប់ការចាក់ឲ្យកុមារដុះទី ៤ សម្រាប់កុមារពីអាយុ ៣ ឆ្នាំដល់ ៥ឆ្នាំនោះទេ ។ ទី ២ ការចាក់វ៉ាក់សាំងដូសទី ៥ ដល់កុមារ អាយុ ៥ ឆ្នាំដល់ក្រោម ១២ឆ្នាំ និងទីបីការ ចាក់វ៉ាក់សាំងដូសទី៦ជូនដល់មន្ត្រីរាជការជួរមុខអាជ្ញាធរនិងប្រជាជនទូទៅ។ នេះជាការរៀបចំដើម្បីធានាសុវត្តិ ភាពសុខភាពរបស់ប្រជាពលរដ្ឋរបស់យើងហើយសម្តេចក៏ឯកភាពជាមួយនឹងគោលការណ៍ស្នើឡើងអំពីរបៀបបន្តសម្រាប់ការចាក់វ៉ាក់សាំងគឺត្រូវធ្វើ ៦ ខែម្ដងចាប់ពីចាក់ដូសចុងក្រោយដែលត្រូវបានទទួល៕