ព័ត៌មានជាតិ

រកឃើញពលករមកពីប្រទេសថៃ៩៧នាក់មានវិជ្ជមានកូវិដ១៩ ពេលឆ្លងចូលកម្ពុជាតាមខេត្តឧត្តរមានជ័យ

រដ្ឋបាលខេត្តឧត្តរមានជ័យ បានឲ្យ​ដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញពលករខ្មែរវិជ្ជមានកូវីដ-១៩ចំនួន៩៧ ករណី កាលពីថ្ងៃព្រហស្បតិ៍។

ដោយគិតត្រឹមម៉ោង១៧:៣០នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២.៣១៩ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ២.១៥៧ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ១៦២ ករណី។

ជាមួយគ្នានេះ ក៏​មានករណីព្យាបាលជាសះស្បើយចំនួន ៤៩០ នាក់ កំពុងសម្រាកព្យាបាលចំនួន ១.៨២៣ នាក់ និងស្លាប់ចំនួន ០៦នាក់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *