ឆមាសទី១ ឆ្នាំ២០២១ កម្ពុជានាំចេញអង្ករ២៨ម៉ឺនតោន, ចិននៅតែជាទីផ្សារនាំចេញអង្ករធំជាងគេសម្រាប់កម្ពុជា
យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា រយៈពេលឆមាសទី១នាឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញអង្ករមានចំនួនសរុប២៨ម៉ឺនតោន។ ក្នុងនោះកម្ពុជាបាននាំចេញអង្ករទៅកាន់ប្រទេសចិនមានចំនួនរហូតដល់១៤.៣ម៉ឺនតោន ស្មើនឹង៥១%នៃការនាំចេញអង្ករសរុប។
យ៉ាងណាក៏ដោយ តួលេខនៃការនាំចេញនេះ គឺមានការធ្លាក់ចុះប្រមាណ ២៩ភាគរយ បើធៀបនឹងឆ្នាំ២០២០ តែមានបរិមាណប្រហាក់ប្រហែលគ្នានឹងឆ្នាំ២០១៧ ២០១៧ និង ២០១៩។
ការធ្លាក់ចុះនេះ ត្រូវបានសហព័ន្ធស្រូវអង្ករកម្ពុជាបញ្ជាក់ថា គឺដោយសារតែបញ្ហាប្រឈមលើការដឹកជញ្ជូន កង្វះសំបកកុងតឺន័រ ជាពិសេសទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប៕