ព័ត៌មានជាតិ

ចុះឃាត់គ្រឿងចក្រ​ក្រុមហ៊ុនគ្រួសារសុខសាន្ត ក្រោយបន្លំឈូសឆាយដីព្រៃរបស់រដ្ឋនៅខេត្តកំពង់ធំ

កាលពីរសៀលថ្ងៃទី៦ ខែកក្កដា ម្សិលមិញ ព្រះរាជអាជ្ញារងខេត្ត​កំពង់ធំ សហការជាមួយ​កម្លាំង​កង​រាជអាវុធហត្ថ បានចុះ​ទៅ​ឃាត់​គ្រឿងចក្រ​ចំនួន៥គ្រឿង របស់ក្រុមហ៊ុនគ្រួសារសុខសាន្ត ក្រោយធ្វើសកម្មភាពឈូសឆាយដីគម្រប​ព្រៃឈើ​របស់រដ្ឋ ក្រោមល្បិច​កន្ទេលធំបន្លំដេក។

បើតាម​របាយការណ៍​របស់សមត្ថកិច្ចថា សកម្មភាពបង្រ្កាបគ្រឿងចក្រ ត្រូវបានធ្វើឡើង ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ព្រៃបម្រុងរក្សាទុករដ្ឋ ដោយរឹបអូស​គ្រឿងចក្រចំនួន៥គ្រឿង ក្នុងនោះមានអ៊ិចស្កាវ៉ាទ័រ២គ្រឿង អាប៊ុល២គ្រឿង និងត្រាក់ទ័រ១គ្រឿង។

បើតាម​ប្រភពថា ​ក្រុមហ៊ុនគ្រួសារសុខសាន្ត នេះ បានបន្លំឈូសព្រៃអភិរក្ស លើសពីការស្នើសុំវិនិយោគ ដែល​ក្រុមហ៊ុននេះសុំច្បាប់វិនិយោគត្រឹមតែ ៧០ហិកតា តែក្រុមហ៊ុនបានឈូសឆាយដីព្រៃរបស់រដ្ឋដល់ទៅ ជាង២០០ហិកតា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *