ព័ត៌មានជាតិ

អាងកូនជាមន្រ្តីនៅស្នងការ​ខេត្តតាកែវ យាយម៉ុច បើក​វង់ល្បែង​ក្បែរ​របងវត្ត​ស្រែ​រនោង ដោយ​មិន​ខ្លាច​សមត្ថកិច្ច សូម្បី​អធិការ​ស្រុក​ត្រាំកក់ក៏​មិនហ៊ាន

តាកែវ ៖ ប្រហែល​ដោយសារ​អាងអំណាចកូនធ្វើការ​នៅ​ស្នងការនគរបាល​ខេត្ត​តាកែវ ឬ​ក៏​បានបង់លុយ​​ទៅ​ឲ្យ​សមត្ថកិច្ច​នៅស្រុកត្រាំកក់ហើយ​ក៏​មិន​ដឹង វង់​ល្បែង​មួយ​កន្លែង​ស្ថិត​នៅ​ក្បែរ​របងវត្ត​ស្រែរនោង ក្នុងឃុំស្រែរនោង ស្រុកត្រាំកក់ ដែល​គេដឹងថា ជារបស់​យាយ​ម៉ុច បានបើក​លេង​ទាំងថ្ងៃទាំងយប់ ដោយ​មិន​មានសមត្ថកិច្ច​ណា​ទៅ​ក្បែរ​នោះទេ។

បើតាម​សេចក្តីរាយការណ៍ ទីតាំងល្បែង​មួយ​នេះ បើកលេងជាច្រើនខែឆ្នាំមកហើយ គឺពេលថ្ងៃពួកគេនាំគ្នាសំងំលេងក្រោមតង់ក្បែរគុម្ភឫស្សីខាងក្រោយផ្ទះយាយម៉ុច ហើយពេលយប់ទើបពួកគេនាំគ្នាមកលេងនៅលើផ្ទះ។ ទីតាំងល្បែង​នេះ គេ​លេងចាក់ភ្នាល់លុយរាប់ពាន់ដុល្លារ រហូត​ដល់អ្នកខ្លះអស់ម៉ូតូ អស់ឡានថែមទៀតផង។

ទោះជាមានការបើក​លេង​ទាំងយប់ទាំងថ្ងៃយ៉ាងណាក៏ដោយ ប៉ុន្តែ​ អាជ្ញាធរមូលដ្ឋានមិនហ៊ានបង្ក្រាបនោះទេ ដោយ​ប្រភពខ្លះថា វង់ល្បែងនេះ ជាឆ្នាំបាយរបស់មេ ម្យ៉ាងទៀតឮថា យាយម៉ុច ដែលជាម្ចាស់ផ្ទះអាងកូនរបស់ខ្លួនធ្វើជាមន្ត្រីប៉ូលីសបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តតាកែវទៀតផង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *