សង្គម

ក្រឡាប់ឡាននៅលើផ្លូវល្បឿនលឿនព្រឹកមិញ ស្លាប់២នាក់ របួសធ្ងន់២នាក់

កាលពីវេលាម៉ោង ១១:៣៤នាទី នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រលេខ ៦៩-៧០ ស្ថិតក្នុងភូមិពាមទុង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយរថយន្តមួយគ្រឿងបានក្រឡាប់ជាច្រើនត្រឡប់ បណ្តាល​ឱ្យ​មនុស្ស​នៅ​ក្នុងរថយន្តនោះខ្ទាតចេញមកក្រៅរណូករណែល។

បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឲ្យស្លាប់មនុស្ស ២នាក់ របួសធ្ងន់២នាក់ រីឯអ្នកបើកបររងរបួសស្រាល។