ព័ត៌មានជាតិ

ឧកញ៉ា គង់ ចាន់ដេត នាំយកអំណេាយចែកជូនបងប្អូនប្រជាពលរដ្ឋ​ដែលជា​សះស្បើយពីជំងឺកូវីដ១៩ចំនួន១០៩នាក់នៅវិទ្យាល័យប៊ុន រានីហ៊ុនសែនបាទី

តាកែវ ៖ នៅព្រឹក​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ លោកឧកញ៉ា គង់ ចាន់ដេត រួមជាមួយ​នឹង​អាជ្ញាធរ​ស្រុកបាទី បាននាំយកអំណេាយទៅចែកជូនដល់​បងប្អូនប្រជាពលរដ្ឋ​ជាបានជា​សះស្បើយ​ពីជំងឺកូវីដ១៩ ចំនួន១០៩នាក់ មក​ពីស្រុកចំនួន២ គឺស្រុកសំរេាង និងស្រុកបាទី នៅវិទ្យាល័យ​ប៊ុនរ៉ានីហ៊ុនសែនបាទី។

ក្នុងឱកាសនោះ លោកឧកញ៉ា គង់ ចាន់ដេត បាន​មានប្រសាសន៍ ដោយ​ចូលរួមអបអរសាទរដល់ក្រុមគ្រូពេទ្យប្រចាំការក្នុងស្រុកបាទីដែលយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺកូវីត១៩ជាសេះស្បេីយចំនួន១០៩នាក់នៅមណ្ឌលវិទ្យាល័យ ប៊ុន រានីហ៊ុនសែនបាទី ហើយ​ក៏​បាន​សំណូមពរ​ដល់បងប្អូនប្រជាពលរដ្ឋ​ដែលជា​សះស្បើយ​ទាំងអស់ សូម​អនុវត្ត​នូវវិធានការ​ការពារជំងឺកូវីដ១៩ ដែលបានដាក់ចេញ​ដោយ​អាជ្ញាធរ​សុខាភិបាល ក៏​ដូចជា​សម្តេច​តេជោ​នាយរដ្ឋមន្រ្តី កឺ ៣កុំ ៣ការពារ ដោយ​កុំធ្វេសប្រហែស​ឲ្យ​សោះ។

ជាមួយ​គ្នា​នេះ លោក ភួន ឈីម អភិបាលស្រុកបាទី ក៏​បានផ្តាំផ្ញើ​ដល់បងប្អូនប្រជាពលរដ្ឋ​ដែលទើប​ជាសះស្បើយ​ទាំងអស់ ពេល​ត្រឡប់ទៅផ្ទះវិញ សូម​ធ្វើ​ចត្តាឡីស័ក​ចំនួន ១៤ថ្ងៃ ហើយ​ត្រូវ​តែថែរក្សា​សុខភាពឲ្យ​បានល្អ។

សូម​បញ្ជាក់ថា អ្នកជំងឺកូវីដ១៩​ដែលទើប​ជាសះស្បើយទាំង ១០៩នាក់ ទទួលបានអំណោយ​ក្នុងម្នាក់ម៉ាស់១ដុំ ទឹកបរិសុទ្ធ១កេះ និងទឹកប្រាក់ ចំនួន ៥មុឺនរៀល។

ក្នុងនោះលោកឧកញ៉ា គង់ ចាន់ដេត ក៏​បាន​ឧបត្ថម្ភដល់កងរាជអាហត្ថស្រុកបាទីនូវ​ទឹកប្រាក់​ចំនួន១លានរៀល, នគរបាលស្រុកបាទីចំនួន១លានរៀល, រដ្ឋបាលស្រុកបាទីចំនួន ៥០០ដុល្លារ និងក្រុមគ្រូពេទ្យបង្អែកស្រុកបាទីចំនួន ១លាន ៦០មុឺនរៀល ផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *