សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស យាងចូលទិវង្គតក្នុងជន្មាយុ៩៣ព្រះវស្សា
សម្តេចព្រះអគ្គមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស បានយាងចូលទិវង្គតនៅថ្ងៃចន្ទទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៧និង៤០នាទី ដោយព្រះជរាពាធក្នុង ជន្មាយុ ៩៣ព្រះវស្សា នៅវត្តឧណ្ណលោម រាជធានីភ្នំពេញ។

ដំណឹងក៏ក្រៀមក្រំនេះ ត្រូវបានក្រសួងធម្មការ និងសាសនា ប្រកាសនៅល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។
ព្រះសពរបស់សម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស ត្រូវបានតម្កល់ទុកក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីធ្វើបុណ្យទក្ខិណានុប្បទានឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះវិញ្ញាណក្ខ័ន្ធព្រះសពតាមប្រពៃណីពុទ្ធសាសនា
ខ្មែររហូតដល់ថ្ងៃថ្វាយព្រះភ្លើង ចំពោះកាលបរិច្ឆេទនៃព្រះរាជពិធីថ្វាយព្រះភ្លើងនឹងត្រូវថ្វាយ-ប្រគេន-ជូនដំណឹងនៅពេលក្រោយ។
មុនសម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស ព្រះអង្គសោយទិវង្គត ព្រះអង្គកំពុងព្យាបាលព្រះរោគនៅមន្ទីពេទ្យកាល់ម៉ែត ក្រោយពីមួយរយៈចុងក្រោយនេះព្រះអង្គខ្សោយព្រះកាយពល និងសោយចង្ហាន់បានតិចតួច៕