សង្គម

គណៈបញ្ជាការឯកភាពស្រុកបាទី ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និង​ជាតិអាកុល តាមបណ្តោយផ្លូវជាតិលេខ២

គណៈបញ្ជាការឯកភាពស្រុកបាទី កាលពីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ​២០២៤ បានចុះត្រួតពិនិត្យ អាវុធជាតិផ្ទុះ និងត្រួតពិនិត្យផ្លុំជាតិអាកុល នៅតាមបណ្ដោយផ្លូវជាតិលេខ២ ត្រង់ចំណុចច្រកចូលភ្នំតាម៉ៅ ស្ថិតក្នុងភូមិកណ្ដឹងធំ ឃុំកណ្ដឹង។

សកម្មភាពនេះ ដឹកនាំដោយលោក ហង្ស វិច្ឆិការ រាង្សី អភិបាលរងស្រុកបាទី ដោយ​មានកម្លាំងចូលរួមសរុប៣០នាក់ ក្នុងនោះលោក នេក រ៉ា នាយរងរដ្ឋបាលស្រុកបាទី ដឹកនាំកម្លាំង៦នាក់, លោក ហ៊ន គន់ម៉ូវ អធិការរងស្រុកបាទី ដឹកនាំកម្លាំង ២១នាក់, លោកសឹង្ហ វណ្ណះ នាយសេនាធិការស្រុក ដឹកនាំកម្លាំងបីនាក់។

គួរ​បញ្ជាក់ថា ការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និង​ត្រួតពិនិត្យ​ជាតិអាកុលនេះ គឺធ្វើ​ឡើង​តាមការដាក់ចេញនូវបទបញ្ជា​របស់​ឯកឧត្តម​អភិបាលខេត្តតាកែវ ក្នុងការពារ​នូវ​សុវត្ថិភាពតាមដងផ្លូវ។

សូមបញ្ជាក់ថា ប្រតិបត្តិកនេះ ត្រូវ​បានអនុវត្ត​ចាប់ពីវេលាម៉ោង៩យប់​ថ្ងៃទី១៨ ខែកុម្ភៈ និង​បញ្ចប់​ទៅ​វិញ​នៅ​វេលាម៉ោង១រំលងអធ្រាតឈានចូលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤៕