ព័ត៌មានជាតិ

អាកាសយានដ្ឋាន​អន្តរជាតិ​នៅ​កោះ​រ៉ុង ​ចាប់ផ្តើម​ការ​សាងសង់​

អាជ្ញាធរ​បាន​​បញ្ជាក់​ថា​ ​ការដ្ឋាន​សម្រាប់​ដំណាក់កាល​ទី​១​នៃ​ការ​សាងសង់​អាកាសយានដ្ឋាន​អេកូ​ទេសចរណ៍​អន្តរជាតិ​កោះ​រ៉ុ​ង​កំពុង​ដំណើរការ​នៅ​លើ​កោះ​នេះ​។​

​រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ ​លោក​ ​ស៊ិន​ ​ច័ន្ទ​សិរី​វុត្ថា ​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​កាលពី​ស​ប្តាហ៍​មុន​ថា​ ​ក្រុមហ៊ុន​កម្ពុជា​ រ៉ូ​យ៉ា​ល់​គ្រុប​ ​ដែល​ជា​ម្ចាស់​ ​និង​អ្នក​អភិវឌ្ឍន៍​ចម្បង​នៃ​គម្រោង​អាកាសយានដ្ឋាន​ថ្មី​នៅ​កោះ​​រ៉ុ​ង​ ​បច្ចុប្បន្ន​កំពុង​ឈូស​ឆាយដី​សម្រាប់​ការ​សាងសង់​គម្រោង​នេះ​ ​ដែល​បង្ហាញ​ ​ការ​អភិវឌ្ឍ​ជាទី​ទន្ទឹង​រង់ចាំ​នេះ​ ​នឹង​កើត​ឡើង​យ៉ាង​ពិតប្រាកដ​។​

លោក​ ​ស៊ិន​ ​ច​័ន្ទ​សិរី​វុត្ថា ​បាន​កត់​សម្គាល់​ថា​ ​ការងារ​ចាក់​បំពេញដី​ដែល​កំពុង​ដំណើរការ​នៅ​ការដ្ឋាន​ថ្មី​នេះ​ ​បាន​ចាប់​ផ្តើម​ហើយ​ ​បន្ទាប់ពី​ក្រុមហ៊ុន​បាន​ដោះស្រាយ​បញ្ហា​ផល​ប៉ះពាល់​សង្គម​ដែល​អាច​កើតមាន​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ ​និង​និង​ការ​ប៉ះពាល់​នានា​ដែល​អាច​កើត​មាន​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ​និង​ថ្នាក់​ជាតិ​។​

​អាកាសយានដ្ឋាន​អេកូ​ទេសចរណ៍​អន្តរជាតិ​កោះ​រ៉ុ​ង​ (​ក​ម្រិ​ត​ ​៤​C) ​ដែល​បាន​ចាប់​ផ្តើម​សាងសង់​នា​ពេល​នេះ​ ​ស្ថិត​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​កោះ​រ៉ុ​ង​។​

​ការងារ​ភាគច្រើន​នៃ​ការ​ដំឡើង​ព្រ​លាន​យន្តហោះ​ត្រូវ​បាន​គាំទ្រ​ដោយ​ការ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ រ៉ូ​យ៉ា​ល់ ​គ្រុប​ ​កោះ​រ៉ុ​ង​ ​ឌី​វេ​ឡ​ប​មេន​ ខេ​ម​ភី​នី​ហើយ​មាន​តម្លៃ​សរុប​ប្រហែល​ ​៣​០​០​ ​លាន​ដុល្លារ​។​

​អាកាសយានដ្ឋាន​កោះ​រ៉ុ​ង​ ​ដែល​នឹង​ក្លាយ​ជា​អាកាស​យានដ្ឋាន​ដំណើរការ​ទី​៤​ ​របស់​កម្ពុជា​ ​បន្ទាប់ពី​រាជធានី​ភ្នំពេញ​ ​សៀមរាប​ ​និង​ខេត្ត​ព្រះ​សី​ហ​នុ ​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​បញ្ចប់​ដំណាក់​កាល​ទី​ ​១​ ​របស់​ខ្លួន​ក្នុងរយៈពេល​ ​៥​ ​ឆ្នាំ​ ​ជាមួយនឹង​ផែន​ការពង្រីក​បាន​រួចរាល់​សម្រាប់​ដំណាក់កាល​ទី​២​។​

​ការ​បណ្តាក់​ទុក​អាកាសយានដ្ឋាន​ថ្មី​ដោយ​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប​កើត​ឡើង​ដោយសារ​កិច្ចព្រម​ព្រៀង​ជួល​រយៈពេល​ ​៩​៩​ ​ឆ្នាំ​ដែល​បាន​ចុះហត្ថលេខា​ក្នុង​ខែកុម្ភៈ​ ​ឆ្នាំ​ ​២​០​០​៨​ ​ដោយ​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប​ ខូអិ​ល​ធី​ឌី​ ​និង​ក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​។​

​កា​រជួល​ប្រហែល​មួយ​ភាគ​ប្រាំ​នៃ​កោះ​នេះ​ត្រូវ​បាន​ផ្តល់​ទៅ​ឱ្យ​ក្រុមហ៊ុន​ដើម្បី​អភិវឌ្ឍ​កោះ​រ៉ុ​ង​ទៅ​ជា​តំបន់​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ ​និង​ជា​រមណីយដ្ឋាន​អេកូ​ទេសចរណ៍​។​

​កិច្ចព្រមព្រៀង​នេះ​ក៏បាន​ចែង​ថា​ ​ក្រុមហ៊ុន​ រ៉ូ​យ៉ា​ល់ ​គ្រុប​ ​នឹង​រួម​បញ្ចូល​ផង​ដែរ​នូវ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​អាកាសយានដ្ឋាន​ដើម្បី​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​របស់​កោះ​នេះ​។​

​ឆ្នាំ​ ​២​០​១​៦​ ​បានឃើញ​ការ​ចាប់ផ្តើម​នៃ​ការ​សាងសង់​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​ ​T​h​e​ ​Royal​ ​Sand​s Ko​h​ Rong​ ​ដែល​បាន​បញ្ចប់​ត្រឹមតែ​ពីរ​ឆ្នាំក្រោយ​មក​ ​ជាមួយនឹង​ការ​វិនិយោគ​សរុប​ ​៤​០​ ​លាន​ដុល្លារ​។​ ​សណ្ឋាគារ​នេះ​គឺជា​ការ​បណ្តាក់​ទុន​រួមគ្នា​រវាង​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់ ​គ្រុប​ ​និង​ក្រុម​ទេសចរណ៍​ក្នុង​តំបន់​ ​Asian​ ​Trail​s ​។​

​ក្រុមហ៊ុន​ រ៉ូ​យ៉ា​ល់ ​គ្រុប​ ​ក៏បាន​វិនិយោគ​លើ​ផ្លូវ​ថ្មី​ប្រវែង​ជាង​ ​១​៣​០​ ​គីឡូម៉ែត្រ​ឆ្លងកាត់​កោះ​នេះ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។​ ​ផ្លូវ​ធំ​ថ្មី​នៃ​កោះ​រ៉ុ​ង​មាន​ទទឹង​ ​៥​០​ ​ឬ​ ​៣​០​ ​ម៉ែត្រ​។​ ​ទន្ទឹម​នឹង​នេះ​ ​ទីក្រុង​កោះ​រុង​កំពុង​​អនុវត្ត​តាម​ផែនការ​មេ​ទីក្រុង​ប្រកបដោយ​និរន្តរភាព​ ​ដើម្បី​ធានា​បាន​នូវ​កំណើន​ប្រកប​ដោយ​និរន្តរភាព​នៃ​បរិស្ថាន​នា​ពេល​អនា​គត​។​

​នៅ​ក្នុង​ខែកុម្ភៈ​ ​ឆ្នាំ​ ​២​០​២​៣​ ​អនុស្សរណៈ​ន​ៃ​ការ​យោគ​យល់​គ្នា​មួយ​ត្រូវ​បាន​ចុះហត្ថលេខា​រវាង​រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​កម្ពុជា​ ​និង​ក្រុមហ៊ុន​ ​Royal​ ​Group​ Koh​ Ron​g​ ​Development​ ​Company​ ​ដែល​ក្នុង​ខ្លឹមសារ​នោះ​ ​ផែនការ​មេ​សម្រាប់​ ​«​អាកាសយានដ្ឋាន​អេកូ​ទេសចរណ៍​អន្តរជាតិ​កោះ​រ៉ុ​ង​»​ ​ត្រូវ​បាន​​ទទួល​​យក​។​

​ទោះបីជា​មាន​ភាគ​ទុនិ​ក​ឯកជន​ជាច្រើន​ក៏ដោយ​ ​រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ (SS​CA​) ​ដែល​ជា​ស្ថាប័ន​តែ​ត្រួត​ពិនិត្យ​ប្រតិបត្តិការ​នៃ​អាកាសយានដ្ឋាន​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​ ​នឹង​ត្រួតពិនិត្យ​ព្រ​លាន​យន្តហោះ​ថ្មី​នៅ​កោះ​រ៉ុ​ង​ផង​ដែរ​។​

​លោក​ ​ម៉ៅ​ ​ហា​វណ្ណា​ល់ ​មាន​ប្រសាសន៍ថា​ ព្រ​លាន​នេះ​នឹង​ត្រូវ​អនុវត្ត​តាម​ក្របខណ្ឌ​ការ​បណ្តាក់ទុន​រួមគ្នា​ពហុ​បំណង​ ​សម្រាប់​ទីក្រុង​កោះ​រ៉ុ​ង​ទាំងមូល​ ​ដែល​ជា​ការ​វិនិយោគ​របស់​វិ​ស​័​យ​ឯកជន​។​

​លោក​បាន​និយាយ​ថា​ ​ការ​អភិវឌ្ឍន៍​ព្រ​លាន​យន្តហោះ​នឹង​ស្ថិត​ក្នុង​ទម្រង់​នៃ​គម្រោង​ ​Design​-​Build​-​Finance​-​Operate​-​Maintain​ (​D​B​F​O​M​) ​ក្នុង​ក្របខណ្ឌ​នៃ​ ​Build​-​Own​-​Operate​ (​BOO​) ​ដោយ​យោង​ទៅលើ​មុខងារ​នៃ​ផែនការ​មេ​ដែល​បាន​អនុម័ត​។​

​ដោយ​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ ​ហ៊ុន​ រ៉ូ​យ៉ាល់​ ​គ្រុប​ រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​អភិវឌ្ឍ​កោះ​រ៉ុ​ង​ទៅ​ជា​រមណីយដ្ឋាន​លំដាប់​ពិភពលោក​ ​ហើយ​លោក​ ​ហាវ​ ​វណ្ណា​ល់ ​មាន​ប្រសាសន៍ថា​៖​ ​«​គម្រោង​នេះ​ស្របតាម​ចក្ខុវិស័យ​ ​ផែនការ​ ​គោល​នយោបាយ​ ​និង​ទិសដៅ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ ​កម្ពុជា​»​។​

​យោង​តាម​ក្រុមហ៊ុន​ ​Royal​ ​Group​ Ko​h​ Ron​g​ ​Development​ ​Company​ ​និង​ ​Cam​bo​d​i​a​ ​L​an​ ​Can​g​ Jiang​ ​Engineering​ ​Co​. ​L​t​d​. ​ដែល​ជា​ដៃគូ​វិស្វកម្ម​ ​និង​អភិវឌ្ឍន៍​សម្រាប់​ការងារ​នេះ​ ​នៅពេលដែល​ដំណាក់កាល​ទី​ ​១​ ​ត្រូវ​បាន​បញ្ចប់​ ​អាកាសយានដ្ឋាន​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​អាច​ផ្ទុក​អ្នកដំណើរ​បាន​ប្រហែល​ ​១​៣​៨​,​០​០​០​នាក់​ក្នុង​មួយ​ឆ្នាំ​។​

​បន្ទាប់ពី​ដប់​ឆ្នាំ​ ​ដំណាក់កាល​ទី​ ​២​ ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បញ្ចប់​ ​ដោយ​បង្កើន​សមត្ថភាព​ព្រ​លាន​យន្តហោះ​ដល់​ ​២​៦​៦​,​០​០​០​នាក់​ក្នុង​មួយ​ឆ្នាំ​។​

​យោង​តាម​គម្រោង​ ព្រ​លាន​យន្តហោះ​នឹង​ប្រើ​ផ្ទៃដី​សរុប​ ​៤​,​០​០​០​ ​ម៉ែត្រការ៉េ​នៅ​ក្នុង​ដំណាក់កាល​ដំបូង​របស់​ខ្លួន​ ​និង​ ​៧​,​០​០​០​ ​ម៉ែត្រការ៉េ​នៅ​ក្នុង​ដំណាក់កាល​ទីពីរ​៕