ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីកម្ពុជា លើកទឹកចិត្តដល់ពលរដ្ឋយកកូនឱ្យបានច្រើន ខណៈពិភពលោកកំពុងខ្វះខាតយុវជន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសលើកទឹកចិត្តដល់ប្រជាពលរដ្ឋ យកកូនឱ្យបានច្រើន ខណៈពិភពលោក​កំពុងខ្វះខាតកម្លាំងយុវជន និង​ដើម្បីត្រៀមធ្វើជាពលរដ្ឋពេញកម្លាំងសម្រាប់ឆ្នាំ២០៥០ ។

សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត សរុបចំនួន ១៨,១០៤នាក់ នៅស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា តាមការព្យាករណ៍ប្រជាសាស្រ្តរបស់ក្រសួងផែនការឆ្នាំ២០៥០ ចំនួនមនុស្សចាស់ នៅកម្ពុជា នឹងកើនឡើងខ្ពស់ ។

សម្ដេចបញ្ជាក់ថា ប្រទេសអភិវឌ្ឍន៍ត្រូវការកម្លាំងយុវជនច្រើនជាងមនុស្សចាស់ ដូចនេះ ក្រសួងផែនការត្រូវពិនិត្យគោលនយោបាយប្រជាសាស្ត្រនេះឡើងវិញ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *