ព័ត៌មានជាតិ

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី៖ ទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ទៅកាន់ចិន នាំមកនូវអត្ថន័យ៣យ៉ាង

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានប្រសាសន៍ថា ដំណើរទស្សនកិច្ចផ្លូវការ រយៈពេល៤ថ្ងៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន បាននាំមកវិញនូវអត្ថន័យសំខាន់ៗ ចំនួន៣។

មានប្រសាសន៍ នៅក្នុងធ្វើសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលទស្សនកិច្ចផ្លូវការនៅចិន របស់សម្តេចធិបតី នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន បានបញ្ជាក់ថា អត្ថន័យ៣យ៉ាងនោះរួមមាន៖ ១.អត្ថន័យនយោបាយ, ២.អត្ថន័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង៣.អត្ថន័យការទូត។

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ថ្លែងថា ក្នុងដំណើរទស្សនកិច្ចផ្លូវការ នៅប្រទេសចិន របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នេះ ភាគីទាំងសងខាង មិនមែនជជែកគ្នាតែពីរឿងនយោបាយនោះទេ ប៉ុន្ដែក្នុងរង្វង់ ៧០ភាគរយ ភាគីទាំងពីបានជជែកគ្នា ពីការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ ដើម្បីផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *