ព័ត៌មានជាតិ

រដ្ឋបាលខេត្តសៀមរាប ព្រមានបិទ អាជីវកម្មរណ្តៅដីគ្រប់ប្រភេទ ដែលពុំមានអាជ្ញាបណ្ណ និងមានអាជ្ញាបណ្ណតែធ្វើខុសលក្ខណះបច្ចេកទេស

កាលពីចុងសប្តាហ៍កន្លងទៅ ក្រុមការងារចម្រុះរដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយលោក ពិន ប្រាកដ អភិបាលរងខេត្ត បានចុះពិនិត្យទីតាំងអាជីវកម្មសិប្បកម្មធនធានរ៉ែគ្រប់ប្រភេទ នៅក្នុងស្រុកសូទ្រនិគម។

បន្ទាប់ពីបានចុះពិនិត្យទីតាំងជាក់ស្តែងរួចមក ក្រុមការងារចម្រុះបានណែនាំដល់ម្ចាស់អាជីវកម្ម មានដូចខាងក្រោម៖

១-ក្រុមការងារចម្រុះរដ្ឋបាលខេត្ត បានណែនាំដល់ម្ចាស់អាជីវកម្មឱ្យអនុវត្តបានត្រឹមត្រូវតាមលក្ខណះបច្ចេកទេស ដែលមានក្នុងអាជ្ញាបណ្ណកំណត់ និងណែនាំឱ្យម្ចាស់អាជីវកម្មមួយចំនួនដែលផុតសុពលភាពអាជ្ញាបណ្ណរៀបចំស្នើសុំបន្តអាជ្ញាបណ្ណ និងត្រូវគោរពតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា។

២-អប់រំ ផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តថ្មីៗដល់អាជីវករ ឱ្យគោរពតាម និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងដឹកជញ្ជូន ត្រូវគ្រប់ឱ្យបានត្រឹមត្រូវ មិនត្រូវដឹកលើសទម្ងន់ និងបើកបរលើសល្បឿនកំណត់ និងណែនាំក្រុមហ៊ុនឱ្យដាំដើមឈើលើកទំនប់ និងធ្វើរបងព័ទ្ធជុំរណ្តៅ ដើម្បីការពារមនុស្ស និងសត្វពាហនៈ។

៣-ត្រួតពិនិត្យការធ្វើអាជីវកម្មធនធានរ៉ែ ដែលពុំមានអាជ្ញាបណ្ណ និងមានអាជ្ញាបណ្ណតែធ្វេីខុសលក្ខណះបច្ចេកទេស ដោយធ្វើការចុះបិទ និងអនុវត្តតាមនីតិវិធីច្បាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *