ព័ត៌មានជាតិ

សម្តេច ហ៊ុន សែន ប្រកាស​បញ្ឈប់ការប្រើប្រាស់បណ្តាញសង្គម Facebook

សម្តេចតេជោ ហ៊ុន សែន បានសម្រេចបញ្ឈប់ជាស្ថាពរពីការប្រើប្រាស់ Facebook ដែលមានអ្នកចូលរួមជាង ១៤លាននាក់។ សម្តេចក៏សូមស្នើឱ្យជំនួយការសម្តេចលុបចោលគណនី Facebook របស់សម្តេចភ្លាម និងប្រាប់ទៅក្រុមហ៊ុនFacebook ឱ្យលុបឈ្មោះសម្តេចចេញពីបញ្ជី Facebook ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញតេឡេក្រាមក្នុងរាត្រីថ្ងៃទី ២៩ ខែមិថុនាឆ្នាំ២០២៣ថា បងប្អូនជនរួមជាតិជាទីស្រឡាញ់! ដោយសាររយៈពេលកន្លងមកមានការក្លែងបន្លំគណនីហ្វេកបុក(Facebook)ខ្ញុំជាច្រើនដែលមានរហូតជាង២០ដែលធ្វើឱ្យ​មានការភ័ន្ត​ច្រឡំពីអ្នកប្រើប្រាស់Facebook ដូចគ្នា។ ម្យ៉ាងទៀតមួយរយៈពេលចុងក្រោយនេះ ខ្ញុំបានរកឃើញបណ្តាញទំនាក់ទំនងដែលមានប្រសិទ្ធ​ភាពជាងគឺបណ្តាញតេឡេក្រាម (Telegram) ដែលមិនបារម្ភពីការចូលលួចដូចFacebook ។ អាស្រ័យហេតុនេះខ្ញុំសម្រេច​បញ្ឈប់ជាស្ថាពរពីការប្រើប្រាស់Facebook ដែលមានអ្នកចូលរួមជាង១៤លាននាក់។

សម្ដេចសរសេរទៀតថា ខ្ញុំសូមស្នើឱ្យជំនួយការខ្ញុំលុបចោលគណនីFacebook របស់ខ្ញុំភ្លាមនិងប្រាប់ទៅក្រុមហ៊ុនFacebook ឱ្យលុបឈ្មោះ​ខ្ញុំចេញពីបញ្ជីFacebook ។ ខ្ញុំសូមការយោគយល់ពីអ្នករាប់អានខ្ញុំតាមFacebook និងសូមបង្វែរមកភ្ជាប់ជាមួយឆាណែលtelegram របស់ខ្ញុំវិញដើម្បីទទួលបាន​ព័ត៌មាន​និងមានយោបល់មកខ្ញុំតាមរយៈតេឡេក្រាមវិញ។ ខ្ញុំក៏បានបង្កើតគណនីTikTok ថ្មីនិងមានមនុស្សពីរនាក់យកឈ្មោះខ្ញុំទៅបង្កើតTikTok ដែលមួយមានអ្នកតាមជាង៣០ម៉ឺនាក់ ចូលចិត្តជាង៤លាននាក់។ឯមួយទៀតមានអ្នកតាម១លាន២សែននាក់និងអ្នកចូល​ចិត្ត​ជាង​១២លាននាក់។

សម្តេចតេជោបានបញ្ជាក់ជាចុងក្រោយថា”ចាប់ពីពេលនេះFacebook ណាមានឈ្មោះហ៊ុន សែនគឺក្លែងក្លាយទាំងអស់”៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *