អន្តរជាតិ

សហព័ន្ធកីឡាមួយថៃប្រកាសដកលោក Tiago ចេញពីបញ្ជីរបស់ខ្លួនក្រោយបង្ហាញការគាំទ្រគុនខ្មែរ

សហព័ន្ធកីឡាមួយថៃ WMO World Muay Thai Organization បានប្រកាសដកលោក Tiago ចេញបញ្ជីកីឡារបស់ខ្លួន ដោយថាលោក Tiago បានបង្ហាញសកម្មភាពមិនសមរម្យ និងក្រោមហេតុផលនយោបាយ។

WMO បានដកលោក Tiago ចេញពីបញ្ជីកីឡាករខ្លួនបន្ទាប់ពីលោកបានវ៉ៃឈ្នះលើសង្វៀនប្រយុទ្ធមួយថៃនៅលើទឹកដីអាល្លឺម៉ងដោយប្រើសំលៀកបំពាក់គុនខ្មែរ។

ក្នុងសេចក្ដីថ្លែងការនៅថ្ងៃទី៦ ខែមេសា WMO ដែលមានមូលដ្ឋាននៅថៃបានប្រកាសហាមឃាត់លោក Tiago ចេញពីការប្រកួត WMO ទាំងអស់នៅថ្ងៃអនាគត។

ក្នុងសេចក្ដីថ្លែងការណ៍នោះបានលើកឡើងថា៖ «ពេលនេះលោកអះអាងថា លោកមិនមែនជាអ្នកប្រដាល់ Muay Thai ទៀតទេ ហើយជំនួសមកវិញនូវបំណងចង់បន្ត និងតំណាងឱ្យសិល្បៈក្បាច់គុនមួយទៀត។ ដោយឈរលើមូលដ្ឋាននោះ និងហេតុផលដែលមានចែងខាងលើ គាត់ត្រូវបានគេដកហូតជាផ្លូវការពី WMO World Title របស់គាត់ ហើយត្រូវបានហាមឃាត់ពីសកម្មភាព WMO នាពេលអនាគតទាំងអស់»។

បើតាម WMO លោក Thiago Teixeira បានហ្វឹកហាត់ និងបង្រៀន Muay Thai ជាច្រើនឆ្នាំហើយបានប្រកួតប្រជែងក្នុងកម្រិតខ្ពស់បំផុតក្នុងប្រទេស លោកក៏មានស្នាមសាក់ជាមួយនឹងពាក្យ “Muay Thai” នៅពីលើខ្នងរបស់គាត់។ គាត់រស់នៅលើកោះសាមុយក្នុងប្រទេសថៃហើយត្រូវបានលើកឡើងថាមានកម្មសិទ្ធិនៅក្នុង “Super 8 Muay Thai” ផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *