ប្រាក់ខែចាយមិនគ្រាន់! មន្ត្រីនគរបាលនៃស្នងការដ្ឋាន ខេត្តមណ្ឌលគិរី ៣នាក់ រងការការចោទប្រកាន់ថា ជំរិតទារលុយពីការឈូសឆាយដីព្រៃ
មណ្ឌលគីរី ៖កាលពីពេលថ្មីៗកន្លងមនេះ មន្ត្រីនគរបាល៣នាក់ នៃស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរី បានរងការការចោទប្រកាន់ថា ជំរិតទារលុយជាច្រើនពាន់ដុល្លារពីជនជាតិភាគតិចព្នង ដែលបាន
ឈូសឆាយដីព្រៃចម្ការចាស់ នៅក្បែរទីរួមខេត្តនេះ។
បែកធ្លាយពត៌មាន ករណីសង្ស័យគៀបស៊ីលុយជាង៣០០០ដូល្លារពីម្ចាស់គ្រឿងចក្រអេស្កាវ៉ាទ័រ ដែលវាយព្រៃនៅចំណុចសមុទ្រឈើបាយឆៅ ក្បែរភូមិពូលូង សង្កាត់រមនាក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
តាមប្រភពច្បាស់ការណ៍ បានឲ្យដឹងថា អ្នកជំរិតយកលុយនេះ គឺជាមន្ត្រីនគបាលនៃស្នងការដ្ឋានខេត្តមណ្ឌលគិរី ដោយមានគ្នា៣នាក់ និងម្នាក់ទៀតជាអ្នកសារព័ត៌មាន បានទារលុយពីម្ចាស់គ្រឿងចក្រចំនួន៣៧០០ដូល្លារ ជាថ្នូរមិនចាប់គ្រឿងចក្រ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៩។
ទោះជាយ៉ាងណា ប្រភពដដែលនេះ
មិនបានបញ្ជាក់អត្តសញ្ញាណនគបាលទាំង៣នាក់នោះទេ ប៉ុន្តែប្រភពផ្សេងទៀត
បានបញ្ជាក់ប្រាប់ឲ្យដឹងថា មានឈ្មោះ សំ ណាត ភេទប្រុស ជាមន្ត្រីនគបាលប្រឆាំងបទសេដ្ឋកិច្ច ដែលទើបតែផ្លាស់មកពីក្រសួង បានដើរតួជាអ្នកសម្របសម្រួលយកលុយឲ្យមន្ត្រីនគរបាលទាំង៣នាក់ខាងលើ។
ចំណេកតាមការបញ្ជាក់ពីម្ចាស់គ្រឿងចក្រឈ្មោះ កុយ បានរៀបរាប់ថា សមត្ថកិច្ចនគរបាល២រូប ដែលបានជំរិតយកប្រាក់ចំនួន៣០០០ដុល្លារ ហើយសមត្ថកិច្ចដដែលនេះ បានឲ្យម្ចាស់គ្រឿងចក្រ ទៅសម្របសម្រួលជាមួយអ្នកកាសែតចំនួន៥០០ដុល្លារ
ចំណែកសមត្ថកិច្ចនគរបាលដដែលនេះ បានទាមទារប្រាក់ពីម្ចាស់គ្រឿងចក្របន្ថែមទៀតចំនួន៥០០ដុល្លារ តែម្ចាស់គ្រឿងចក្របានអង្វរសូមឱ្យតែ២០០ដុល្លារទេ ពីព្រោះក្នុងខ្លួនអស់លុយហើយ។
ចំពោះក្នុងករណីនេះ គួរលោកស្នងការនគរបាលខេត្តមណ្ឌលគិរី មេត្តាពិនិត្យស្រាវជ្រាវ និងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ជាជនជាតិដើមភាគតិច ដែលជាម្ចាស់ដីធ្លាប់
អាស្រ័យផលមានទំហំ៣ហិកតា៕