ព័ត៌មានជាតិ

លោក ឌិត ទីណា អាចនឹង​ក្លាយ​ជា​រដ្ឋមន្រ្តីក្រសួងកសិកម្ម

ទីបំផុត​ទៅ​បន្តិច​ទៀត​នេះ នឹង​មានការ​តែងតាំង​រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទថ្មី ក្រោយ​ពីមានការ​ដក​លោក វេង សាខុន ចេញពីតំណែង​កាលពីថ្ងៃទី៨ ខែតុលា កន្លងទៅថ្មីៗនេះ។

សំណើពីសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលដាក់លោក ឌិត ទីណា ជាបេក្ខភាពរដ្ឋមន្ត្រីកសិកម្មនេះ បានទៅដល់ដៃរដ្ឋសភាហើយ។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងបើកកិច្ចប្រជុំពិនិត្យ និងបោះឆ្នោតផ្ដល់សេចក្តីទុកចិត្តលើលោក ឌិត ទីណា នាថ្ងៃទី១៣ តុលា ឆ្នាំ២០២២ខាងមុខ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *