ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខតំណែង មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ថ្មី

តាកែវ៖ នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំង ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខតំណែង នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ។

ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ អ្នកឧកញា លាង ឃុន ឯកឧត្តម លោកជំទាវ ឧត្តមសេនីយ៍ ថ្នាក់ដឹកនាំ កងរាជអាវុធហត្ថផ្ទៃប្រទេស លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកស្នងការនគរបាលខេត្ត លោក មេបញ្ជាការតំបន់សឹករងខេត្ត លោកអភិបាលក្រុងស្រុកទាំង ១០ និងនាយទាហាន ពលទាហាន ជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញប្រកាស លោកឧត្តមសេនីយ៍ត្រី សេង មហា ពី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តតាកែវ បច្ចុប្បន្នជា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ជំនួស លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ ពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បច្ចុប្បន្នជា សមាជិក ក្រុមស្រាវជ្រាវយុទ្ធសាស្រ្តយោធា ថ្នាក់អគ្គបញ្ជាការដ្ឋាន អាវុធហត្ថផ្ទៃប្រទេស៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *