សង្គម

អធិការរងស្រុកបាទី ចុះបង្រ្កាប​វង់ល្បែង​ដុះស្លែរបស់ឈ្មោះ ហ៊ីម នៅឃុំត្រពាំងក្រសាំង

ទីតាំង​ល្បែង​ប្រជល់​មាន់ដុះស្លែ​ ដែលគេ​ដឹងថា ជារបស់ឈ្មោះ ហ៊ីម ស្ថិត​នៅ​ភូមិ​ពញាគុក ឃុំ​ត្រពាំង​ក្រសាំង ស្រុកបាទី ត្រូវ​បានលោក ឃុត ចិត្រា អធិការ​រងនគរបាលស្រុកបាទី បើកប្រតិបត្តិការ​ចុះ​បង្រ្កាប​ហើយកាលពី​រសៀល​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ​២០២២កន្លងទៅនេះ។

ក្នុងការចុះបង្រ្កាបនោះ សមត្ថកិច្ច​បានរឹបអូស​ម៉ូតូ​ចំនួន​៦គ្រឿង មាត់មួយក្បាល ប៉ុន្តែអ្នក​លេង​មិន​ត្រូវ​បានឃាត់​ខ្លួន​ឡើយ ដោយ​សារ​បានរត់គេចខ្លួនអស់​ពេលសមត្ថកិច្ច​ទៅ​ដល់។

យ៉ាងណាក៏ដោយ លោក ឃុត ចិត្រា បានធ្វើការប្តេជ្ញាថា លោក​នឹងធ្វើការ​បង្រ្កាបល្បែង​ស៊ីសងឲ្យ​ដូចជា​ភ្លៀងរលឹម និង​គ្មានការ​យោគយល់ចំពោះ​អ្នកណាម្នាក់​ឡើយ។

ដោយ​ឡែក​សម្រាប់ករណីបង្រ្កាប​នៅ​ចំណុច​ភូមិពញាគុកនេះវិញ លោកថា នឹង​ចាត់ការ​តាមនីតិវិធីច្បាប់ ដោយ​មិន​លើក​លែង​នោះទេ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *