ព័ត៌មានជាតិ

ឯកឧត្តម រ័ត្ន ស្រ៊ាង អបអរសាទរលទ្ធផលបោះឆ្នោត ក្នុងសង្កាត់ព្រែកកំពឹស!

នៅព្រឹកថ្ងៃសៅរ៍ទី ០២-០៧-២០២២ ឯកឧត្តម រ័ត្ន ស្រ៊ាង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមជាមួយ លោក អ៊ុយ សុន អនុប្រធានក្រុមការងារ និងអមដំណើរដោយមន្ត្រីក្រុមការងារ បានចុះជួបសំណេះសំណាលជាមួយលោក លោកស្រីក្នុងជួរគណៈកម្មាធិការគណបក្សសង្កាត់ ប្រធាន អនុប្រធានសាខាបក្សភូមិ ក្រុមការងារយុវជន សកម្មជនក្នុងសង្កាត់ព្រែកកំពឹស ដែលមានវត្តមានចូលរួម ចំនួន៩៧នាក់។

ក្នុងឱកាសជួបសំណេះសំណាលនាពេលនោះ ឯកឧត្តម រ័ត្ន ស៊្រាង បានកោតសរសើរ និងថ្លែងអំណរគុណចំពោះក្រុមការងារទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដណ្តើមបានជោគជ័យក្នុងការបោះឆ្នោតមេឃុំ-ចៅសង្កាត់នាពេលកន្លងមកទទួលបានអសនៈ១០០% ។

ជាមួយគ្នានោះ ឯកឧត្តម រ័ត្ន ស៊្រាង ក៏បានប្រគល់ថវិកា រួមជាមួយ ស្រាបៀរនិងភេសជ្ជៈចម្រុះ ឧត្ថម្ភជូនដល់សាខាបក្សភូមិទាំងអស់ដើម្បីរៀបចំពិធីជប់លៀងពិសារអាហារសាមគ្គីតាមភូមិនីមួយៗ ជាការអបអរសាទរចំពោះជោគជ័យដ៏ត្រចះត្រចង់នេះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *