ព័ត៌មានជាតិ

រដ្ធបាលខណ្ខដូនពេញ បើកកិច្ចប្រជុំសាមញ្ញ លើកទី៥ របស់ក្រុមប្រឹក្សាខណ្ខដូនពេញ ឌ អាណត្តិទី៣ ដើម្បីពិនិត្យ និងអនុម័ត លើកិច្ចការងារសំខាន់ៗមួយចំនួន

ភ្នំពេញ ៖នៅព្រឹក ថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំកុរ ឯកស័កពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ០៨,៣០នាទីនេះ រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី៥ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៣ ក្រោមអធិបតីភាព លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និង លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីសមាជិកសមាជិកាក្រុមប្រឹក្សាខណ្ឌ លោក លោកស្រីអភិបាលរង លោកនាយក-រងរដ្ឋបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ លោក លោកស្រីប្រធាន-អនុប្រធានការិយាល័យជុំវិញខណ្ឌ លោក លោកស្រីចៅសង្កាត់-ចៅរងសង្កាត់ទាំង១១ លោក លោកស្រីប្រធានទីរួមផ្សារទាំង៣ ផងដែរ ។
ក្នុងនោះ ក្រុមប្រឹក្សាខណ្ឌ បានធ្វើការពិនិត្យ និងអនុម័ត ជាផ្លូវការលើសេចក្តីព្រាង៖
១- ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំវិសាមញ្ញ លើកទី២ និង កិច្ចប្រជុំសាមញ្ញ លើកទី៤ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៣ ។
២- របាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌដូនពេញ ប្រចាំខែតុលា ឆ្នាំ២០១៩ ។
៣- តារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខណ្ឌ តាមរយៈយន្តការច្រកចេញចូលតែមួយ ប្រចាំខែតុលា ឆ្នាំ២០១៩ ។
៤- ពិនិត្យ និងអនុម័ត សេចក្តីព្រាងតារាងសរុបផែនការលទ្ធកម្មកែតម្រូវប្រចាំឆ្នាំ២០១៩ និងតារាងសរុបផែនការលទ្ធកម្មប្រចាំឆ្នាំ២០២០ របស់រដ្ឋបាលខណ្ឌដូនពេញ ។
៥- កិច្ចការផ្សេងៗ ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *