ព័ត៌មានជាតិ

កម្ពុជា-ឡាវ ពិភាក្សាគ្នាពាក់ព័ន្ធផ្លូវដែកល្បឿនលឿនរវាងប្រទេសទាំងពីរ

កម្ពុជានិងឡាវ បានពិភាក្សាគ្នាពាក់ព័ន្ធនឹងការតភ្ជាប់ផ្លូវដែកល្បឿនលឿនរវាងប្រទេសទាំងពីរ និងជាមួយបណ្តាប្រទេសដទៃទៀត។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្ត្រីឡាវ លោក សនសៃ ស៊ីផាន់ដន នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ថា៖ «ការពិភាក្សារបស់យើងក៏ក្របដណ្តប់ទៅលើបញ្ហាទាក់ទងនឹងវិស័យទេសចរណ៍ដែលមានការតភ្ជាប់វិស័យទេសចរណ៍តាមផ្លូវគោក និងផ្លូវអាកាសដែលអាចតភ្ជាប់បណ្តាទីក្រុងជាពិសេសទីក្រុងសៀមរាប ភ្នំពេញដែលអាចផ្តល់ឱកាសសម្រាប់ទេសចរអាចដំណើរគោលដៅមកកាន់ឡាវផង និងកម្ពុជាផង»។

សម្តេចបន្ថែមថា ប្រទេសទាំងពីរក៏បានឯកភាពគ្នាតភ្ជាប់រវាងខេត្តចំប៉ាសាក់ ជាមួយខេត្តព្រះវិហារ និងរវាងខេត្ត ជាមួយខេត្តរតនគិរី។ សម្តេចថ្លែងថា៖ «ដែលនេះជាការផ្តល់នូវអំណោយផលនៃទំនាក់ទំនងរវាងប្រជាជននិងប្រជាជន»។

សម្តេចបន្តថា ជាមួយគ្នានេះប្រទេសទាំងពីរនឹងខិតខំនូវកិច្ចការទាំងឡាយ ទាក់ទងនឹងបញ្ហាព្រំដែនឱ្យទៅជាព្រំដែនមានសន្តិភាព និងសហប្រតិបត្តិការ និងដោះស្រាយបញ្ហានៅពេលខាងមុខនេះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *