ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ណេង បងប្រុសសម្តេច ហ៊ុន សែ​ន ទទួល​មរណភាព

ឯកឧត្តម ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា បានទទួលមរណភាព នៅរសៀល​ថ្ងៃទី៥ ខែឧសភា ឆ្នាំ​២០២២ ដោយគាំងបេះដូង ក្នុងជន្មាយុ ៧២ឆ្នាំ។

សពរបស់ ឯកឧត្តម ហ៊ុន ណេង នឹង​ត្រូវ​តម្កល់ធ្វើបុណ្យ​នៅ​គេហដ្ឋាន ស្ថិត​នៅ​ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្ត​កំពង់ចាម ទៅតាមប្រពៃណីព្រះពុទ្ធសាសនា ហើយ​នៅ​ថ្ងៃទី៩ ខែឧសភា ឆ្នាំ​២០២២ សពឯកឧត្តម នឹង​ត្រូវ​ដង្ហែ​ទៅបញ្ចុះ​នៅ​វត្ត​សុវណ្ណ​គិរីរតនៈ​ភ្នំប្រុស ស្ថិត​នៅ​ភូមិ​ត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *